ព័ត៌មានអន្តរជាតិ

ចំណាប់ខ្មាំង ២នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ៩៦ម៉ោងចុងក្រោយនេះ បានសម្លាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ២នាក់ និងរបួសធ្ងន់ស្រាល ៨នាក់ផ្សេងទៀត នេះបើតាមសម្តីរបស់កងពលតូច Qassam ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លក្ខខណ្ឌនៃអ្នករបួស “កាន់តែគ្រោះថ្នាក់ ដោយសារអសមត្ថភាពក្នុងការផ្តល់ការព្យាបាលសមស្របដល់ពួកគេ ហើយសត្រូវ (អ៊ីស្រាអែល) ទទួលខុសត្រូវទាំងស្រុង ចំពោះជីវិតរបស់អ្នករងរបួស ដោយសារការទម្លាក់គ្រាប់បែក និងការបន្ដឈ្លានពាន” ។

ទូរទស្សន៍ Hamas-run al-Aqsa TV បានដកស្រង់សំដីមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស ដែលមិនបញ្ចេញឈ្មោះម្នាក់បានបានឲ្យដឹងថា ក្នុងពេលជាមួយគ្នានេះ ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យបានព្រមានពីប្រតិបត្តិការជើងគោកណាមួយរបស់អ៊ីស្រាអែល នៅក្នុងទីក្រុងហ្គាហ្សា ភាគខាងត្បូងបំផុតនៃទីក្រុងរ៉ាហ្វា ដោយថាខ្លួនលុបចោលការចរចាផ្លាស់ប្តូរចំណាប់ខ្មាំង។

អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ចលនាទៅលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់នៅក្នុងអ៊ីស្រាអែលត្រូវបានសម្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងដល់ ២៨,១៧៦នាក់ហើយចំនួន ៦៧,៧៨៤នាក់ផ្សេងទៀតបានរងរបួស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top