អត្ថបទ

នៅថ្ងៃទិវានៃក្ដីស្រលាញ់១៤កុម្ភៈ! ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ប្រគល់រង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី ជូនអតិថិជនដែលបានឈ្នះ ក្នុងកម្មវិធី កោសឈ្នះ កោសឈ្នះ ពីទឹកដោះគោ អង្គរមីល

ភ្នំពេញ៖ ជាការថ្លែងអំណរគុណដល់ការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោដ៏ធំ តែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា បានបង្តើត “កម្មវិធីកោសឈ្នះ កោសឈ្នះ” ដែលកម្មវិធីនេះ មានការផ្តល់ជូនអ្នកឈ្នះនូវ “រង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង” និងរង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត (លក្ខ័ខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ តាមរយៈសន្និសីទសារព័ត៌មាន ស្ដីអំពីកម្មវិធីកោសឈ្នះ កោសឈ្នះ ពីទឹកដោះគោ អង្គរមីល បានរកឃើញអ្នកឈ្នះរង្វាន់ធំ ពីររូបដំបូងគេ រួមមាន៖ លោកស្រី នន ស្រីនាង – រស់នៅក្នុងខេត្តកំពង់ស្ពឺ និងលោក លឹម សុខសិទ្ធ – រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏បានធ្វើការប្រគល់រង្វាន់ជូនអតិថិជនភ្លាមៗ នៅក្នុងថ្ងៃនេះផងដែរ។

លោក កុយ សុវណ្ណ តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានថ្លែងថា ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះ ខាងលើនេះ អតថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ទឹកដោះគោ អាដេអឹម ១១០មល ឬ ១៨០មល ឬក៏ទាំងពីរ ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នក ។

លោកបានបញ្ជាក់ថា ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់ មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមការងារក្រុមហ៊ុន នឹងធ្វើដំណើរទៅជួបលោកអ្នកដោយផ្ទាល់។ ចំពោះអ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផលទឹកដោះគោ អាដេអឹម ១១០មល ចំនួនមួយកេស សូមធ្វើការប្តូរនៅម៉ូយបោះដុំធំ ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងអ្នកលក់ ដែលលោកអ្នកបានទិញពីគាត់ ឬក៏អាចទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលបានបង្ហាញខាងលើ នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យា ជាមួយអ្នកលក់បន្ត ជាទីតាំងប្តូររង្វាន់ចំនួន ១,០០០កន្លែង រួចហើយ នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ការប្តូររង្វាន់នេះ។

សូមបញ្ជាក់ជូនអតិថិជនទាំងអស់ផងដែរថា៖

•សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម កាតកោស។

•កាតឈ្នះរង្វាន់ ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។

•ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ 

•ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ មិនត្រូវបានអនុញ្ញាតអោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះឡើយ។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាណាព្យាបាលទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោដ៏ធំ តែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្អូនៗកុមារអំពីបញ្ហាអាហាររូបត្ថម្ភ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី។ គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “ទឹកដោះគោ ម៉ាកអង្គរមីល” ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ វត្ថុធាតុដើមត្រូវបាននាំចូលពីបណ្តាប្រទេសនានាលើពិភពលោក ដូចជា៖ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្រ្តាលី ញ៉ូវស៊ែឡែន អេស្បាញ ប៉ូឡូញ ជាដើម។ល។ ហើយរោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោក ដែលមានម៉ាកយីហោ តេត្រាភែក(Tetra Pak)។ រាល់សង្វាក់ផលិតកម្មផលិតផលទឹកដោះគោ អង្គរមីល គោរពតាមស្តង់ដាគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ “មិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ” ។

រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល  សញ្ញាប័ត្របញ្ជាក់ពីគុណភាព ស្តង់ដាអន្តរជាតិ ISO 9001: 2015  និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាននឹងបន្តបន្ថែមទុនវិនិយោគឥតឈប់ឈរ មកដល់ពេលនេះ ទុនវិនិយោគរបស់ ក្រុមហ៊ុនបានកើនដល់ ៤១លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើងដល់ ៦ហិចតា ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល” ហើយបាន និងកំពុង ផ្តល់ការងារជូនកម្មករនិយោជិតចំនួន ៦១៣ នាក់ និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ចន្លោះពី ៨-១១លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ដើម្បីផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោ ដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគ ឥតឈប់ឈរ ទៅលើសង្វាក់ផលិតកម្ម ជាមួយនិងបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយ របស់ពិភពលោក មកបំពាក់ផលិត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុងធ្វើកន្លងមក ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធសូឡា សម្រាប់ផ្គត់ផ្គង់ចរន្តបន្ថែមដល់ការផលិតផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។

រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖

1.ទឹកដោះគោ (UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ

2.ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ 

3.ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ

4.ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី

5.ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ

រោងចក្រផលិតទឹកដោះគោ អង្គរមីល មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។

និយាយដោយឡែកចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ត្រូវបានផលិតនិងវិចខ្ចប់ដោយប្រអប់ក្រដាស អាស៊ិបទិក (Aseptic pack) ដែលបានផលិត និងផ្គត់ផ្គង់ពីប្រទេសសឹង្ហបុរី (សាំងហ្គាពួរ)។ ខ្ញុំសូមបង្ហាញអំពីប្រអប់ក្រដាស អាស៊ិបទិក (Aseptic pack)ដែលយកមកវិចខ្ចប់ទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល នេះបន្តិច វាជាប្រភេទប្រអប់ក្រដាសដែលមាន៦ស្រទាប់ ឆ្លាស់គ្នាការពារ និងវិចខ្ចប់ផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល បានយ៉ាងល្អ ជាទីបំផុត៖

1.ស្រទាប់ទី១ ទី២ ទី៤ ទី៦៖ ជាស្រទាប់ប៉ូលីអីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។

2.ស្រទាប់ទី៣៖ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។

3.ស្រទាប់ទី៥៖ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់ រលោងស្មើបានល្អ ។

ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែលជួយការពារផលិតផលបានល្អ ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ នៅក្នុងផលិតផលនោះទេ៕

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!!!

អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!!

ប្រភពអត្ថបទក្រុមហ៊ុន

To Top