ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសឱ្យដឹងថា មានជនអនាមឹកបានបង្កើតគណនី តេលេក្រាមក្លែងក្លាយ របស់សម្ដេច ហើយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ។

ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានប្រាប់និងអំពាវនាវ ឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ហើយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់ និងសូមចែករំលែកបន្តផងដែរ។

សូមជម្រាបជូនផងដែរថា Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានតែមួយគត់ និងមាន Blue Verification និងមានក្នុងតំណភ្ជាប់នេះ https://t.me/Dr_Hunmanetofcambodia ។




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
