វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ផែនការសម្រាប់ការទម្លាក់ស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់យោធា ទៅកាន់តំបន់ហ្គាហ្សា ដែលធ្វើឡើងរយៈពេលមួយថ្ងៃ ក្រោយពីការស្លាប់របស់ជនជាតិប៉ាឡេស្ទីន ដែលឈរតម្រង់ជួរគ្នាស្វែងរកជំនួយបន្ទាន់ បានធ្វើឱ្យមានការចាប់អារម្មណ៍ ពីគ្រោះមហន្តរាយមនុស្សធម៌ ដែលកំពុងកើតឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលមានក្រុមមនុស្សរស់នៅទីនោះ ។
លោក បៃដិន បានថ្លែងថា ការទម្លាក់តាមយន្តហោះ នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់ បន្ថែមទៀតនោះទេ ។ ប្រទេសផ្សេងទៀត រួមទាំងមាន ហ្ស៊កដានី និងបារាំង បានអនុវត្តការទម្លាក់ជំនួយ ទៅកាន់តំបន់ហ្គាហ្សារួចទៅហើយ ។
ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌របស់ អង្គការសហប្រជាជាតិបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ចំនួន៥៧៦.០០០នាក់ រស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយ១/៤នៃចំនួនប្រជាជនជា ក្រុមមនុស្សដែលមិនទាន់រងនូវគ្រោះទុរ្ភិក្ស ។
អាជ្ញាធរសុខាភិបាល នៅក្នុងតំបន់ហ្គាហ្សាបានលើកឡើងថា កងកម្លាំងអ៊ីស្រាអ៊ែល បានសម្លាប់មនុស្សជាង ១០០នាក់ ដែលព្យាយាមទៅដល់ក្បួនរថយន្តសង្គ្រោះ នៅជិតទីក្រុងហ្គាហ្សាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលប៉ាឡេស្ទីនប្រឈមមុខ នឹងស្ថានការណ៍កាន់តែអស់សង្ឃឹមជិត ៥ខែ នៅក្នុងសង្គ្រាមដែលបានចាប់ផ្តើម ដោយការវាយប្រហាររបស់ក្រុមហាម៉ាស់ មកលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា