បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កងកម្លាំងយោធា របស់ប្រទេសរុស្សី ជាច្រើនបាននិយាយថា រដ្ឋាភិបាលវ៉ាស៊ីនតោន មកទល់ពេលនេះបាន ផ្តល់រថក្រោះតិចតួចប៉ុណ្ណោះ ទៅដល់ ទីក្រុងគៀវ ដែលវាបានធ្វើឲ្យកងកម្លាំង របស់ខ្លួនអាចតាមប្រមាញ់ពួកគេ ដើម្បីទទួលបានប្រាក់ រង្វាន់យ៉ាងច្រើន ។
ទាហានរុស្ស៊ីបានថតវីដេអូដោយម្នាក់ ក្នុងចំណោមពួកគេបាននិយាយ ចំអកអរគុណប្រធានាធិបតី អាមេរិក Joe Biden សម្រាប់ការផ្គត់ផ្គង់ រថក្រោះ Abrams ទៅឲ្យទីក្រុងគៀវនិងផ្តល់ឱកាស ឱ្យកងកម្លាំង របស់ទីក្រុងមូស្គូទទួលបានប្រាក់បន្ថែមខ្លះ ដោយការបាញ់បំផ្លាញ រថក្រោះទាំងនោះ។
វីដេអូបានកើតឡើងចំពេលមានរបាយការណ៍ អំពីបំណែកពាសដែកធុនធ្ងន់ ដែលផលិតដោយសហរដ្ឋអាមេរិកមួយចំនួនត្រូវបានបំផ្លាញក្នុងរយៈពេលមិន ដល់មួយសប្តាហ៍ផង។
ឃ្លីបវិដេអូខ្លីមួយ ដែលត្រូវបានចាក់ផ្សាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញ ពីទាហានរុស្ស៊ីម្នាក់ ពាក់ឧបករណ៍យោធា ពេញលេញ មួកសុវត្ថិភាព និងរបាំងមុខដោយ និយាយថា៖យើង អ្នកចម្បាំងរុស្ស៊ី សូមថ្លែងអំណរគុណយ៉ាង ស្មោះស្ម័គ្រចំពោះអ្នកចំពោះរថក្រោះ Abrams ដែលសហរដ្ឋអាមេរិកកំពុង ផ្គត់ផ្គង់ដល់អ៊ុយក្រែន ហើយទាហានទាំងនោះអាចត្រូវ បានគេឮនិយាយនៅលើវីដេអូ នូវឈ្មោះប្រធានាធិបតីអាមេរិក ជាភាសាអង់គ្លេស ទៀតផង៕
ប្រែសម្រួល៖ស៊ុនលី