ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ដែលប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។
សូមរំលឹកថា ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ។ ឆ្នាំនេះ ជាលើកទី២៦ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ហើយក៏ជាលើកទី៥ផងដែរ នៃការរៀបចំពិធីជួបជុំរវាងសិល្បករ សិល្បការិនី ទាំងក្នុងនិងក្រៅប្រព័ន្ធ មន្ត្រី បុគ្គលិករួមនិងអ្នកបម្រើក្នុងវិស័យវប្បធម៌និងសិល្បៈ ជាមួយនាយករដ្ឋមន្ត្រី តាមរយៈគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជា៕