ព័ត៌មានអន្តរជាតិ

ចិន គាំទ្រការរៀបចំសន្និសីទ សន្តិភាពអន្តរជាតិ ស្តីពីវិបត្តិអ៊ុយក្រែន

Xinhua
" "

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានទទួលស្គាល់ថា ប្រទេសចិន នឹងគាំទ្រដល់ការប្រារព្ធធ្វើ សន្និសីទសន្តិភាពអន្តរជាតិមួយ ដែលត្រូវបានទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន និងធានាឱ្យមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី និងការពិភាក្សាដោយស្មើភាព លើផែនការសន្តិភាពទាំងអស់ ។

នៅក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងអនុវត្តគោលនយោបាយគ្មានទិដ្ឋាការ សម្រាប់ប្រទេសស្វីស អៀរឡង់ ហុងគ្រី អូទ្រីស បែលហ្ស៊ិក និងលុចសំបួ លើមូលដ្ឋានសាកល្បង ចាប់ពីថ្ងៃទី ១៤ ខែមីនា។

" "

លោក វ៉ាង យី បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅខាងក្រៅសម័យប្រជុំលើកទី២ ថា “យើងសង្ឃឹមថា ប្រទេសជាច្រើនទៀតក៏នឹងផ្តល់ ការសម្របសម្រួលទិដ្ឋាការដល់ពលរដ្ឋចិន និងធ្វើការជាមួយយើងផងដែរ ដើម្បីបង្កើតបណ្តាញផ្លូវល្បឿនលឿន សម្រាប់ការធ្វើដំណើរឆ្លងព្រំដែន និងលើកទឹកចិត្តឱ្យដំណើរការជើងហោះហើរអន្តរជាតិ ឡើងវិញយ៉ាងឆាប់រហ័ស” នៅក្នុងសមាជប្រជាជនជាតិលើកទី១៤ នីតិប្បញ្ញត្តិជាតិរបស់ប្រទេសចិន។

" "

លោក​បាន​បន្ត​ថា ការ​ធ្វើ​បែប​នេះ​នឹង​ផ្តល់​ភាព​ងាយ​ស្រួល ​សម្រាប់​ពលរដ្ឋ​ចិន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស និង​ធ្វើ​ឲ្យ​មិត្ត​ភ័ក្តិ​បរទេស​មាន​ អារម្មណ៍​នៅ​ក្នុង​ប្រទេស​ចិន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top