តូក្យូ៖ ការិយាល័យឆ្មាំឆ្នេរសមុទ្រក្នុងតំបន់បានឲ្យដឹងថា សមាជិកនាវិកចំនួន ៨នាក់បានស្លាប់ ហើយ ២នាក់ទៀតនៅមិនទាន់រាប់បញ្ចូលនៅឡើយ បន្ទាប់ពីកប៉ាល់ដឹកសារធាតុគីមីរបស់កូរ៉េខាងត្បូង បានក្រឡាប់ចេញពីទីក្រុង Shimonoseki ភាគខាងលិចប្រទេសជប៉ុន។
ក្រុមនាវិករបស់កប៉ាល់ Keoyoung Sun ទម្ងន់ ៨៧០ តោនបានវិទ្យុទាក់ទងសុំជំនួយនៅម៉ោង ៧ និង០៥នាទីព្រឹកដោយរាយការណ៍ថា កប៉ាល់ដែលបានបោះយុថ្កានៅជិតកោះ Mutsure នៃទីក្រុង Shimonoseki។
នៅលើកប៉ាល់ដឹកប្រេងនៅពេលកើតហេតុ មាននាវិក ១១នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី៨នាក់ កូរ៉េខាងត្បូង២នាក់ និងចិនម្នាក់ ។ អ្នកស្លាប់ទាំង ៨នាក់នោះស្ថិតក្នុងចំណោម ៩នាក់ដែលត្រូវបានគេជួយសង្គ្រោះ ។
យោងតាមការិយាល័យឆ្មាំឆ្នេរបានឲ្យដឹងថា អ្នកដែលត្រូវបានជួយសង្គ្រោះទាំង ៩នាក់បានពាក់អាវជីវិត ការស្វែងរកបន្ត សម្រាប់សមាជិកនាវិកទាំងពីរនាក់ដែលបាត់ខ្លួន។ ការិយាល័យឆ្មាំឆ្នេរសមុទ្របាននិយាយថា នាវានេះផ្ទុកអាស៊ីតអាគ្រីលីក ៩៨០តោន ទោះបីជាមិនមានការលេចធ្លាយណាមួយត្រូវបានបញ្ជាក់ក៏ដោយ។
យោងតាមអ្នកសង្កេតការណ៍ក្នុងតំបន់បានឱ្យដឹងថា ការព្រមានអំពីខ្យល់បក់ខ្លាំង និងរលកខ្ពស់ត្រូវបានចេញនៅពេលកើតហេតុ៕ ប្រែាម្រួល ឈូក បូរ៉ា