ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់ នៅសាលតន្ត្រី Crocus ប្រទេសរុស្សី កើនឡើងដល់១៣៣នាក់

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយភេរវកម្មលើសាលប្រគុំតន្ត្រី និងផ្សារទំនើ​បCrocus នៅទីក្រុងមូស្គូបានកើនឡើងដល់១៣៣នាក់ហើយ។

ក្រុមការងារសង្គ្រោះបន្ទាន់ កំពុងបន្តជីកយកកម្ទេចថ្ម ចេញពីអគារដែលត្រូវបាន បំផ្លាញដោយផ្នែក នៅក្នុងភ្លើងដ៏ធំដែលបង្កឡើង ដោយអ្នកវាយប្រហារដែលមានគ្នាប្រមាណ ជា៤ទៅ៥នាក់ ។

ចំនួនសរុបដំបូងមានប្រមាណ ៤០នាក់និងបន្ទាប់មកក៏កើនឡើង ទៅដល់១១៥នាក់ ប៉ុន្តែត្រូវបានគេភ័យខ្លាចថានឹងកើនឡើងបន្ថែមទៀត ដោយសារតែទំហំនៃការបំផ្លិច បំផ្លាញបានប៉ះពាល់ដល់សាលប្រគុំតន្ត្រី ហើយក្នុងនោះផងដែរ មនុស្ស​ជាង​១៥០​នាក់​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​នោះ។

គួរឲ្យដឹងដែរថាយ៉ាងហោចណាស់ ជនសង្ស័យចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើងវែង បានសម្រុកចូលកន្លែងនោះ កាលពីល្ងាចថ្ងៃសុក្រ មុនពេលការប្រគុំតន្ត្រីរ៉ក់ហើយក្រុមភេវរកម្ម ទាំងនោះ​បាន​ចូល​ក្នុង​សាល​ប្រគុំ​តន្ត្រី ដោយ​បាន​បាញ់រះលើ​ជន​ស៊ីវិល​នៅ​កន្លែងផ្សេងទៀតនិង បានបង្កទៅជាការដុតភ្លើងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី
Xinhua

To Top