ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារ ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការ សហប្រជាជាតិ

kyodo

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន នឹងបន្តផ្តល់មូលនិធិរបស់ខ្លួនសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន។

ប្រទេសនេះមានគម្រោងបរិច្ចាគ ៣៥លានដុល្លារដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ឬ UNRWA ប៉ុន្តែការផ្តល់មូលនិធិត្រូវបានផ្អាកនៅក្នុងខែមករា បន្ទាប់ពីការចោទប្រកាន់ថា បុគ្គលិកនៅទីភ្នាក់ងារនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីឆ្នាំមុនលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top