ព័ត៌មានអន្តរជាតិ

អ្នកជំងឺនៅទីក្រុងឡុងដ៍៖ មនុស្សទី២ ដែលជាសះស្បើយ ពីមេរោគអេដស៍ បង្ហាញពីអត្តសញ្ញាណ

ទីក្រុងឡុងដ៍៖ លោក Adam Castillejo អាយុ៤០ឆ្នាំ គឺមនុស្សទី២ នៅលើពិភពលោកដែលត្រូវបាន ព្យាបាលជាសះស្បើយពីជំងឺអេដស៍ “HIV” បានបង្ហាញអត្តសញ្ញាណ របស់លោកសាធារណៈផ្លូវការហើយ នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស យោងតាមការចេញផ្សាយពី SkyNews ។

នាខែមីនាឆ្នាំ ២០១៩ គ្រូពេទ្យបានប្រកាសថា បុរសនោះត្រូវបានគេស្គាល់ថា ជាអ្នកជំងឺនៅទីក្រុងឡុងដ៍ដោយ ដឹងច្បាស់ជាឆ្លងវីរុសនេះហើយ។ លោក Adam Castillejo អាយុ ៤០ ឆ្នាំបានទទួលការព្យាបាល ពីជំងឺអេដស៍ប្រកបដោយនិរន្តរភាព បន្ទាប់ពីការព្យាបាលនៅមន្ទីរពេទ្យ Hammersmith កាលពីឆ្នាំមុន ជាងមួយទសវត្សរ៍បន្ទាប់ពីករណី ព្យាបាលតែមួយគត់នៅប៊ែរឡាំងក្នុងឆ្នាំ ២០០៧ ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយលោកបាននិយាយថា តាមរយៈការបង្ហាញជាសាធារណៈ នូវអត្តសញ្ញាណ និងរឿងរ៉ាវរបស់ខ្ញុំខ្ញុំសង្ឃឹមថា នឹងជួយលើកកម្ពស់ការយល់ដឹង របស់ប្រជាជនអំពីវិទ្យាសាស្ត្រ និងមេរោគអេដស៍ជាទូទៅ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ អស់អ្នកដែលបានគាំទ្រខ្ញុំក្នុងដំណើរនេះ ជាពិសេសក្រុមវេជ្ជសាស្រ្ត របស់ខ្ញុំនៅមន្ទីរពេទ្យ Hammersmith ។

លោក Castillejo ធំដឹងក្តីនៅប្រទេស Venezuela ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍ក្នុងឆ្នាំ២០០៣ បន្ទាប់ពីបានផ្លាស់ទៅទីក្រុងឡុង កាលពីមួយឆ្នាំមុន និងបានវិវត្តជំងឺមហារីកកូនកណ្តុរ Hodgkin ក្នុងឆ្នាំ ២០១២ ។

ក្នុងឆ្នាំ ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដ៏កម្រនេះលោកបានទទួលកោសិកា ដើមខួរឆ្អឹងពីម្ចាស់ជំនួយជាមួយនឹង ការផ្លាស់ប្តូរហ្សែនដ៏កម្រមួយដែល ប្រឆាំងនឹងការឆ្លងមេរោគអេដស៍ ៕

ដោយ៖ លី ភីលីព

To Top