រ៉ូម៖ រដ្ឋាភិបាលអ៊ីតាលី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ចំនួនអ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មីគឺមានលើសពី ១០០០ នាក់នៅក្នុងប្រទេស ដោយមានមនុស្សជាង ១៥.០០០ នាក់បានធ្វើតេស្ត៍រកឃេីញថា បានឆ្លងវីរុសនេះ។
ទោះបីជាមានការខិតខំប្រឹងប្រែង របស់ប្រទេសអ៊ីតាលី ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងជាមួយនឹងការចាក់សោរដែលមិនធ្លាប់មាន ពីមុនមកនៃប្រទេសទាំងមូលក៏ដោយ ក៏ចំនួននៃការស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីជំងឺ រលាកសួតកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។
យោងតាមរដ្ឋាភិបាលអ៊ីតាលី ចំនួនអ្នកស្លាប់ដោយសារវីរុសមានចំនួន ១.០១៦ គិតត្រឹមថ្ងៃព្រហស្បតិ៍ គឺកើនឡើង ១៨៩ នាក់ពីមួយថ្ងៃមុន ខណៈដែលករណីឆ្លងសរុបបានកើនដល់ ២.៦៥១ នាក់ទៅ ១៥.១១៣ នាក់៕
ដោយ ឈូក បូរ៉ា