ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំក្រុម G7 នឹងប្រព្រឹត្តទៅតាមរយៈ វីដេអូខន់ហ្វឺរ៉ែន ដោយភ័យខ្លាចឆ្លងវីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំក្រុម G7 ដែលជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិបាលនៃធនាគារកណ្តាល តាមរយៈវីដេអូខន់ហ្វឺរ៉ែន ។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ។

លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក និងលោក Jerome Powell ប្រធានសហព័ន្ធទ្រទ្រង់ “គឺបានសម្តែងការអរគុណដល់ក្រុង Philadelphia សម្រាប់ឆន្ទៈរបស់ខ្លួនដើម្បីរៀបចំ​ ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះឡើង ជាអ្នកជំនួយការក្នុងផែនការ និងគំាទ្រនៅក្នុងការសម្រេចនេះ” ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ។ ការប្រមូលផ្តុំគ្នា ជាផែនការដើម ដើម្បីអនុវត្តន៍នៅខែក្រោយ ។

ក្រុម G7 រួមមាន ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ។

ដោយសារតែការភ័យខ្លាច នៃការឆ្លងវីរុសកូរ៉ូណា ដែលបានកំពុងរីកដុះដាលនៅក្នុងទឹកដីសហរដ្ឋអាមេរិក ក្រុមហ៊ុនជាច្រើនបានស្នើ ដល់បុគ្គលិករបស់ខ្លួនធ្វើការនៅផ្ទះ ហើយសកលវិទ្យាល័យជាច្រើនន បានសម្រេចចិត្តផ្តល់ការ សិក្សាតាមរយៈអនឡាញវិញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top