រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានថ្កោលទោស “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” ចំពោះការវេតូរបស់សហរដ្ឋអាមេរិក លើសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងថា “ការវេតូ” របស់អាមេរិក គឺអយុត្តិធម៌ អសីលធម៌ និងអយុត្តិធម៌ ហើយប្រឆាំងនឹងឆន្ទៈ របស់សហគមន៍អន្តរជាតិ។
ប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ចំណាត់ការ “ឈ្លានពាន” បង្ហាញពីគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកស្ទួន ដែលម្ខាងអះអាងថា គាំទ្រដំណោះស្រាយរដ្ឋពីរ ហើយម្យ៉ាងវិញទៀត រារាំងអង្គការសហប្រជាជាតិ ពីការអនុវត្តដំណោះស្រាយ តាមរយៈការប្រើប្រាស់ដដែលៗនៃរបបនេះ ដោយធ្វើការវេតូប្រឆាំងនឹងប៉ាឡេស្ទីន និងសិទ្ធិស្របច្បាប់របស់ខ្លួន។
ប្រធានាធិបតីរូបនេះ បានបន្ថែមថា ការសម្រេចបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា និងពិភពលោក គឺអាស្រ័យលើការអនុវត្តដំណោះស្រាយ ភាពស្របច្បាប់អន្តរជាតិ ការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល លើទឹកដីនៃរដ្ឋប៉ាឡេស្ទីន និងការទទួលស្គាល់សិទ្ធិស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីន ៕
ប្រែសម្រួល ឈូក បូរ៉ា