ព័ត៌មានអន្តរជាតិ

អង់គ្លេស គ្រោងដាក់ ប្រជាជនអាយុលើស ពី៧០ឆ្នាំ ឱ្យនៅដាច់ ដោយឡែក ដើម្បីការពារពីជំងឺកូវីដ១៩

BBC៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ ចក្រភពអង់គ្លេស លោក Matt Hancock បានបញ្ជាក់ ពីសកម្មភាពដើម្បីដាក់ ឱ្យនៅដោយឡែក ទៅលើប្រជាជនអង់គ្លេស ដែលមានអាយុលើសពី ៧០ ឆ្នាំ សម្រាប់រយៈពេលយូរ ដើម្បីការពារពួកគេពី ការឆ្លងមេរោគឆ្លងកូវីដ១៩ ត្រូវបានគ្រោងធ្វើនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

យោងតាមសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Hancock បានប្រាប់ទូរទស្សន៍ Sky News ថា វិធានការនេះ គឺជាការស្នើសុំដ៏ធំមួយរបស់មនុស្សវ័យចំណាស់ និងអ្នកងាយរងគ្រោះ ប៉ុន្តែវាសម្រាប់ការពារខ្លួន ពួកគេផ្ទាល់។

រដ្ឋាភិបាលអង់គ្លេសបានប្រឈម នឹងសម្ពាធក្នុងការធ្វើអ្វីបន្ថែមទៀត ដើម្បីដោះស្រាយការរីករាលដាល បន្ទាប់ពីចំនួនអ្នកស្លាប់ នៅចក្រភពអង់គ្លេស បានកើនឡើងដល់ ២១ នាក់កាលពីថ្ងៃសៅរ៍។

ការស្លាប់ទាំងអស់រហូតមក ដល់ពេលនេះ គឺជាមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ឬមានបញ្ហាសុខភាព។ វិធានការដាក់ឱ្យនៅ ដោយឡែក នឹងមានន័យថា ប្រជាជនត្រូវបានគេស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះដោយគ្មានភ្ញៀវមក សួរសុខទុក្ខ ហើយជាមួយនឹងការផ្គត់ផ្គង់ សម្ភារៈចំបាច់សំខាន់ៗ ត្រូវទុកសម្រាប់ពួកគេនៅ តាមមាត់ទ្វារផ្ទះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top