ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ៖ រុស្សីនឹងបើកធ្វើ សមយុទ្ធយោធា គ្រាប់នុយក្លេអ៊ែរ

Sputnik
" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា សមយុទ្ធនាពេលខាងមុខ របស់រុស្ស៊ី ដើម្បីសាកល្បងអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន គួរតែត្រូវបានមើល ដោយសំអាងលើ សេចក្តីថ្លែងការណ៍ដ៏សាហាវ ដែលធ្វើឡើងដោយមន្ត្រី លោកខាងលិចមួយចំនួន និង សកម្មភាពអស្ថិរភាព របស់អង្គការណាតូ។

នៅព្រឹកថ្ងៃដដែល ទីក្រុងមូស្គូបានប្រកាស ពីផែនការសាកល្បងសមត្ថភាព យោធារបស់ខ្លួនក្នុងការពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រហើយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា សមយុទ្ធដែលត្រូវបានបញ្ជាដោយប្រធានាធិបតី Vladimir Putin នឹងត្រូវធ្វើឡើងក្នុង ពេលដ៏ខ្លីខាងមុខនេះ។

" "

យោងតាមក្រសួងការបរទេស ចំណាត់ការនេះគឺ ជាការឆ្លើយតបទៅនឹង នយោបាយពង្រីកអំណាច ដែលបន្តធ្វើឡើង ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។

" "

សេចក្តីថ្លែងការណ៍បានសរសេរទៀតថា អ្នកគាំទ្រផ្សេងទៀត របស់ទីក្រុងវ៉ាស៊ីនតោន និងក្រុងគៀវ ប្រកាសដោយបើកចំហនូវការគាំទ្រ របស់ពួកគេចំពោះ អំពើភេរវកម្មរបស់អ៊ុយក្រែន និង រួមចំណែកដោយផ្ទាល់ ដល់ការវាយប្រហារបែបនេះ ដោយចង្អុលទៅ ការបន្តផ្គត់ផ្គង់អាវុធ លោកខាងលិច ដ៏មានឥទ្ធិពលបំផុតដល់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top