បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិ របស់សេតវិមានបានលើកឡើងថា កងកម្លាំងរុស្ស៊ី អាចកំពុងរៀប ចំការរុល ទៅមុខជាទ្រង់ទ្រាយធំ លើទីក្រុង Kharkov របស់អ៊ុយក្រែន
បន្ទាប់ពីទីក្រុង គៀវ បានចោទប្រកាន់ទីក្រុងមូស្គូថា បានបន្តសកម្មភាពយោធា របស់ខ្លួននៅក្នុងតំបន់នេះ។
ក្រសួងការពារជាតិ អ៊ុយក្រែន និងប្រធានាធិបតីលោក Vladimir Zelensky បានអះអាងកាលពីថ្ងៃសុក្រថា រុស្ស៊ីក៏បានបើកការវាយប្រហារ ទីតាំងជាច្រើន នៅតាមព្រំដែន របស់ខ្លួនជាមួយតំបន់
Kharkovផងដែរ ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខ ជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នកយកព័ត៌មាន នៅពេលក្រោយថា ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភថា ទីក្រុងម៉ូស្គូ ប្រហែលជា កំពុងរៀបចំការវាយលុក
ដ៏ធំមួយលើទីក្រុង ដែលមានប្រជាជនច្រើន ជាងគេទីពីររបស់អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក្តីទីក្រុងមូស្គូមិនបានផ្តល់ព័ត៌មានអំពីសកម្មភាពរបស់ខ្លួននៅជិត Kharkov នោះទេ ក្រៅពីការរាយការណ៍ ពីការចាប់យកភូមិចំនួនពីរ នៅតាមព្រំដែនក្នុងតំបន់ ជាមួយសាធារណរដ្ឋប្រជាមានិត
Lugansk (LPR) របស់រុស្ស៊ី។
គួរឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ កងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់ទីក្រុង Kharkov ជាវេទិការដើម្បីបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ និងមីស៊ីល ទៅលើតំបន់ព្រំដែនរុស្ស៊ី
ជាចម្បង Belgorod និងដើម្បីធ្វើការប៉ុនប៉ង មិនបានសម្រេចជាច្រើនដង ក្នុងការទម្លុះព្រំដែនផង៕
ប្រែសម្រួល៖ស៊ុនលី