បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សភាជាន់ខ្ពស់ នៃសភារុស្សី បានប្រកាសកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavro ត្រូវបានគេរំពឹងថានឹងបន្ត នៅក្នុង តួនាទីរបស់គាត់ បន្ទាប់ពីការរុះរើរដ្ឋាភិបាល ដែលមាន អាណត្តិដោយលោក Vladimir Putin ចូលកាន់តំណែង ជាប្រធានាធិបតីសាជាថ្មី នាពេលកន្លងមក។
លោក Lavrov អាយុ ៧៤ឆ្នាំបានបម្រើការជារដ្ឋមន្ត្រីការបរទេស នៅក្នុងរដ្ឋាភិបាលរុស្ស៊ីជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០០៤ហើយមុននោះ អ្នកការទូតអាជីពបាន ចំណាយពេលមួយទសវត្សរ៍ តំណាងឱ្យទីក្រុងម៉ូស្គូ នៅអង្គការសហប្រជាជាតិ ។
នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ក្រោមការដឹកនាំ របស់ប្រធានាធិបតី Boris Yeltsin លោកបានកាន់តំណែង ជាអនុរដ្ឋមន្ត្រីការបរទេស ម្តងដែរ។
គួរឲ្យដឹងដែរថាក្រោយការ រុះរើរដ្ឋាភិបាល រដ្ឋមន្ត្រីតែមួយគត់ ដែលបាត់បង់តំណែង គឺរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ដែលតាម ផែនការ លោកនឹងបាត់បង់តំណែង ជារដ្ឋមន្ត្រីក្រសួង ការពារជាតិរុស្ស៊ី ទៅឲ្យឧបនាយករដ្ឋមន្ត្រីស្តីទីលោក Andrei Belousov៕
ប្រែសម្រួល៖ស៊ុនលី