ព័ត៌មានអន្តរជាតិ

ចំនួនភ្ញៀវទេសចរចិន កំពុងហក់ឡើងខ្លាំង នៅក្នុងប្រទេសរុស្ស៊ី

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ីបានឃើញការកើនឡើង នៃទេសចរណ៍បរទេស នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ជាមួយនឹងការមកដល់ជិត ២១៩០០០នាក់ ត្រូវបានកត់ត្រាទុកដោយក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួន ជិតពាក់កណ្តាលនៃតួលេខនេះ។

របាយ​ការណ៍​នេះ​បង្ហាញ​ថា ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បរទេស​ សរុប​មក​ប្រទេស​នេះ​មាន​ចំនួន​ច្រើន​ជាង​បី​ដង​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន។

យោងតាមសមាគមប្រតិបត្តិករទេសចរណ៍ នៃប្រទេសរុស្ស៊ីហៅកាត់ថា ​​ATOR បានឱ្យដឹងថា ពលរដ្ឋចិនមានចំនួនជិត១០ម៉ឺននៃ ការធ្វើដំណើរទាក់ទងនឹង ទេសចរណ៍ក្នុងខែមករាដល់ខែមីនា ឆ្នាំ២០២៤ ខណៈដែលក្នុងឆ្នាំ២០២៣ទាំងមូល ការចូលមើលបែបនេះសរុបជិត ២០ម៉ឺននាក់ ត្រូវបានកត់ត្រាទុក។

នៅក្នុងឆមាសទីមួយនៃឆ្នាំមុន ភ្ញៀវទេសចរអាជីវកម្មភាគច្រើន បានធ្វើដំណើរពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែចាប់តាំងពីចុងឆ្នាំមុន និងក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ មានភ្ញៀវទេសចរមកទស្សនា កាន់តែច្រើនពីប្រទេសចិននៅក្នុងប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ ស៊ុន លី

To Top