ព័ត៌មានអន្តរជាតិ

លោកស្រី Le Pen ៖ លោក Macron ចង់នាំបារាំងធ្លាក់ចូល សង្គ្រាមជាមួយនឹងរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនយោបាយបារាំងដ៏ល្បីមួយរូបគឺលោកស្រី Marine Le Pen បានចោទប្រកាន់ប្រធានាធិបតី Emmanuel Macron ថាចង់ ធ្វើសង្រ្គាមជាមួយរុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ France Info ដែលចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

បេក្ខភាពប្រធានាធិបតី៣ សម័យកាលរូបនេះ បាននិយាយថា ការកត់សម្គាល់នាពេលថ្មីៗនេះរបស់លោក Macron ស្តីពីការបញ្ជូនគ្រូបង្វឹកណាតូ ទៅកាន់អ៊ុយក្រែន និងអនុញ្ញាតឱ្យទីក្រុងគៀវ ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារគោលដៅមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ប្រថុយនឹងការបង្វែរជម្លោះ បច្ចុប្បន្នទៅជា សង្រ្គាមលោកនៅពេលបន្ទាប់។

ការអត្ថាធិប្បាយ របស់លោកស្រី Le Pen កើតឡើងចំពេលមានការពិភាក្សា យ៉ាងតឹងរ៉ឹងនៅលោកខាងលិច អំពីចម្ងាយដែលរុស្ស៊ី គួរត្រូវបានអនុញ្ញាត ឱ្យធ្វើការវាយប្រហារដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ របស់លោកខាងលិច។

រដ្ឋាភិបាលអង្គការណាតូជាច្រើនបាននិយាយថា ពួកគេពេញចិត្តនឹងការវាយប្រហារលើទឹកដីរុស្ស៊ី ខណៈដែលអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានជំរុញឱ្យប្រទេសសមាជិក ដកការរឹតបន្តឹងមួយចំនួនលើការប្រើប្រាស់ អាវុធរបស់លោកខាងលិចទៅវិញ៕

ប្រែសម្រួល​៖ស៊ុនលី

To Top