រ៉ងហ្គូន៖ បវរកញ្ញាទីក្រុងរ៉ងហ្គូន (ខាងជើង) កញ្ញា Thet San Andersen បានគ្រងដំណែង ជាបវរកញ្ញាចក្រវាឡិ៍ មីយ៉ាន់ម៉ា ឆ្នាំ២០២៤ ក្នុងវគ្គផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាឡិ៍ មីយ៉ាន់ម៉ាឆ្នាំ២០២៤ ដែលបានប្រព្រឹត្តធ្វើឡើង នៅទីក្រុងរ៉ងហ្គូន កាលពីរាត្រីថ្ងៃសុក្រ ។
បេក្ខនារីដែលមានរូបសម្រស់សរុបចំនួន៥២នាក់ តំណាងឱ្យទីក្រុងធំៗ ក្នុងប្រទេសមីយ៉ាន់ម៉ា បានចូលរួមក្នុងការប្រកួតប្រជែងនេះ ។
កញ្ញា Thet San Andersen ដែលតំណាង ឱ្យអ្នកស្រុករស់នៅតំបន់ភាគខាងជើង នៃទីក្រុងរ៉ងហ្គូន បានឈ្នះម្កុដជាបេក្ខនារី ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡិ៍ លើកទី៧៣ ដែលនឹងធ្វើឡើងនៅប្រទេសម៉ិកស៊ិក នាពេលខាងមុខ ។
គួរបញ្ជាក់ថា កម្មវិធីជ្រើសរើសបវរកញ្ញាចក្រវាឡិ៍មីយ៉ាន់ម៉ា ឆ្នាំ២០២៤ គឺជាលើកទី១១ ហើយដែលរៀបចំតាំងពីឆ្នាំ២០១៣ ហើយម្ចាស់ពានមុនគេ គឺនាង Amara Bo មកពី Kengtung មកពីរដ្ឋ Shan ភាគខាងកើត នៃប្រទេសមីយ៉ាន់ម៉ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា