បរទេស៖ នាយកសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា សេវាស៊ើបការណ៍សម្ងាត់ អ៊ុយក្រែន បានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារ ភេរវកម្មដ៏ខ្លាំងក្លានៅឯកន្លែងប្រគុំតន្ត្រី Crocus City Hall នៅខាងក្រៅទីក្រុងមូស្គូ ក្នុងខែមីនា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Aleksandr Bortnikov បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិតនៃគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម (NAC) កាលពីថ្ងៃអង្គារ។
លោក Bortikov បាននិយាយថា “សេវាចារកម្មអ៊ុយក្រែន និងលោកខាងលិច កំពុងពង្រីករង្វង់ នៃជនល្មើស ដែលអាចកើតមាន ដែលត្រូវបានជ្រើសរើស ឱ្យប្រព្រឹត្តឧក្រិដ្ឋកម្ម កម្រិតខ្ពស់នៅ ក្នុងប្រទេសរុស្ស៊ី” ។ លោកបានបន្ថែមថា ក្រុងកៀវ និងអ្នកគាំទ្របរទេស របស់ខ្លួនក៏កំពុងជួយ “អង្គការភេរវជនអន្តរជាតិ” ដែលបណ្តុះបណ្តាល និងផ្តល់ឧបករណ៍ដល់ មនុស្សទាំងនោះ ។
ប្រធាន FSB បានសង្កត់ធ្ងន់ថា “ឧទាហរណ៍ដ៏រស់រវើក [នៃសកម្មភាពបែបនេះ] គឺជាការចូលរួម របស់ចារកម្ម យោធាអ៊ុយក្រែន ក្នុងការវាយប្រហារភេរវកម្មនៅ Crocus City Hall ក្បែរទីក្រុងម៉ូស្គូ ។
លោកបាននិយាយថា គោលដៅចម្បង នៃការជ្រើសរើស ដោយទីភ្នាក់ងារអ៊ុយក្រែន និងលោកខាងលិចគឺមនុស្សវ័យក្មេង រួមទាំងពលករចំណាក ស្រុកផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា