ព័ត៌មានជាតិ

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ សហគ្រាស ដែលមានទំនួលខុសត្រូវ ប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ ចំនួន ៣ លើផ្នែកបណ្តុះបណ្តាល ធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំ នៃការគាំពារបរិស្ថាន

ភ្នំពេញ៖ ណាហ្គាវើលដ៍ ជាមណ្ឌលកម្សាន្តចម្រុះប្រណីត លំដាប់ពិភពលោក ដែលមានទីតាំង ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា មានសោមនស្សរីករាយ ប្រកាសអំពីការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៣ នៅពិធីប្រគល់ពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ បានធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ចំនួន ៣ នៅឯកម្មវិធីប្រគល់ពានរង្វាន់ សហគ្រាសដែលមានទំនួល ខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤

ណាហ្គាវើលដ៍បាន ឈ្នះពានរង្វាន់នៅក្នុងផ្នែកចំនួន ៣ គឺផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន។ ពានរង្វាន់ទាំងនេះ បង្ហាញពីស្នាដៃឆ្នើមមួយទៀតរបស់ណាហ្គាវើលដ៍ដែលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ក្នុងការអភិវឌ្ឍ ធនធានមនុស្ស និង លើកស្ទួយសហគមន៍ តាមរយៈគំនិត ផ្តួចផ្តើមការងារ ទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យ នាយកប្រតិបត្តិ ក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា យើងមាន មោទនភាពបាន ឈ្នះពានរង្វាន់ AREA ឆ្នាំ២០២៤ ទាំង ៣ ប្រភេទនេះ។ ពានរង្វាន់ទាំងនេះគឺជាការ ទទួលស្គាល់ ការប្តេជ្ញាចិត្ត ជាបន្តបន្ទាប់របស់យើង ក្នុងការងារទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ យើងនឹងខិតខំប្រឹងប្រែងដើម្បីទទួលបានឧត្តមភាពជាបន្តទៀតក្នុងផ្នែកទាំងនេះនឹងចូលរួមធ្វើឲ្យសហគមន៍ បរិស្ថាន និងធនធានមនុស្សរបស់ យើងកាន់តែប្រសើរឡើង ដើម្បីជួយគាំទ្រដល់បេសកកម្មក សាងប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន មួយកម្រិតថែមទៀត ។

ក្រុមមេចុងភៅផ្នែកនំ បង្ហាញភាពច្នៃប្រឌិត របស់ពួកគេ សម្រាប់ការវិនិច្ឆ័យ នៅក្នុងការប្រកួតជំនាញ តាមផ្នែកនៅក្នុងក្រុមហ៊ុន

សម្រាប់ស្នាដៃ នៃផ្នែកអភិវឌ្ឍ ធនធានមនុស្ស ណាហ្គាវើលដ៍ត្រូវ បានទទួលស្គាល់ សម្រាប់ការប្តេជ្ញាចិត្តអភិវឌ្ឍ និងភ្ជាប់ទំនាក់ទំនង ជាមួយបុគ្គលិក ។ ជាមួយចំនួនបុគ្គលិក ៦.០៣៨ នាក់មាន ៣៦ ជាតិសាសន៍ផ្សេងគ្នា ណាហ្គាវើលដ៍ បានបង្កើត គំនិតផ្តួចផ្តើមជាច្រើន ដូចជាវគ្គបណ្តុះបណ្តាល សម្រាប់ភាពជោគជ័យ និងកម្មវិធីប្រកួតប្រជែង និងកម្សាន្ត ជាច្រើន ។ កម្មវិធីប្រកួតប្រជែង និងកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក មានដូចជា ការប្រកួតប្រជែងជំនាញតាមផ្នែក ទិវាកុមារណាហ្គាវើលដ៍ និងការប្រកួតបាល់ទាត់ ដែលមានការចូលរួមពីបុគ្គលិកប្រមាណ ៥០០ នាក់ដែលផ្តល់ឱកាស ឲ្យពួកគេអាចបង្ហាញទេពកោសល្យ របៀបធ្វើការជាក្រុម និងការអបអរគុណតម្លៃ រួមជាមួយគ្នា ។ ដោយប្រើវិធីសាស្ត្រ កាន់តែទូលំទូលាយ និងសកម្ម កម្មវិធីអភិវឌ្ឍ និងសកម្មភាពដែលមានការចូលរួមយ៉ាងច្រើនពីបុគ្គលិក បានធ្វើឲ្យជីវិត របស់ពួកគេនៅកន្លែងធ្វើការមានភាពប្រសើរឡើងជាលំដាប់ ។


កូនៗ របស់បុគ្គលិកណាហ្គាវើលដ៍ បង្ហាញជំនាញនិទានរឿង នៅលើឆាកអំឡុង ពេលទិវាកុមារណាហ្គាវើលដ៍

សម្រាប់ផ្នែកលើកស្ទួយសង្គម និង ភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍ បេះដូងសប្បុរស ជាផ្នែកការងារ សង្គម របស់ណាហ្គាវើលដ៍បាន និងកំពុងដឹកនាំ និងរៀបចំគំនិតផ្តួចផ្តើម ជាច្រើន ដែលមានគោលបំណង ផ្តល់លទ្ធផលវិជ្ជមាននៅ តាមសហគមន៍ក្រោមពាក្យស្លោក “យើងបម្រើកម្ពុជា” ។

ស្របតាមគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ផ្តោតទៅលើសសរស្តម្ភសំខាន់ៗចំនួន ៤ គឺការលើកកម្ពស់ការអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន ។ សសរស្តម្ភនីមួយៗ មានភាពពាក់ព័ន្ធគ្នាដែលគាំទ្រ ដល់គោលដៅទូលំទូលាយ របស់ណាហ្គាវើលដ៍ ក្នុងការលើកស្ទួយ និងអភិវឌ្ឍប្រទេសកម្ពុជា ។


មន្ត្រីសុវត្ថិភាពអគ្គិភ័យ របស់ណាហ្គាវើលដ៍ អប់រំសិស្សានុសិស្ស អំពីវិធីបង្ការអគ្គិភ័យ និងរបៀបពន្លត់អគ្គិភ័យ

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំកម្មវិធីការងារសង្គម ៦៨៨ មានបុគ្គលិកស្ម័គ្រចិត្ត ៧.២៩១ នាក់បានចំណាយពេលវេលាផ្ទាល់ខ្លួន ៣៧.០០០ ម៉ោង និងកម្លាំងកាយចិត្តចូលរួម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់ប្រយោជន៍ដល់កុមារ និង ប្រជាពលរដ្ឋនៅតាមសហគមន៍ប្រមាណ ៥៥៧.៦៦៤ នាក់នៅទូទាំងប្រទេសកម្ពុជា ។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុត គឺណាហ្គាវើលដ៍បេះដូង សប្បុរស ឧបត្ថម្ភគាំទ្រ ដល់យុវជនមកពីសហគមន៍ ដែលមានប្រាក់ចំណូលទាប និង ជីវភាពខ្វះខាតនូវសម្ភារសិក្សា ដែលបានជួយដល់ សិស្សានុសិស្សជាង ២១០.០០០ នាក់នៅតាមសាលារៀន ១១៥ ទូទាំង ១២ រាជធានីខេត្ត ។
អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កម្មវិធីឧបត្ថម្ភគាំទ្រ ទូលំទូលាយរបស់ណាហ្គាវើលដ៍ បេះដូងសប្បុរស បានកាត់បន្ថយទុក្ខលំបាក របស់ប្រជាជនប្រមាណ ១០០.០០០ នាក់ទូទាំងប្រទេសកម្ពុជាតាមរយៈការចែកស្បៀង និងគ្រឿងបរិក្ខារពេទ្យ ។ ក្នុងនាមជាក្រុមហ៊ុនដែលឧបត្ថម្ភ ដល់អត្តពលិកកម្ពុជារយៈពេលវែងជាងគេ ណាហ្គាវើលដ៍ផ្តល់រង្វាន់ ដល់អត្តពលិកមេដាយមាស នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិធំៗ និងសហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជន និង កីឡាដើម្បីបណ្តុះបណ្តាល និងលើកស្ទួយកីឡាករ-កីឡាការិនី បាល់ទាត់វ័យក្មេងក្នុងខេត្តកំពង់ស្ពឺ ។

ណាហ្គាវើលដ៍បេះដូង សប្បុរស ផ្តល់ជំនួយជាស្បៀងអាហារ ដែលឧបត្ថម្ភដោយក្រុមហ៊ុន ណាហ្គាវើលដ៍ ដល់មន្ត្រីរាជការ អំឡុងពេលបិទខ្ទប់ នៃជំងឺកូវីដ-១៩

នៅក្នុងភាពជាអ្នកដឹកនាំ នៃការគាំពារបរិស្ថាន ណាហ្គាវើលដ៍បេះ ដូងសប្បុរសបានលើក កម្ពស់ការយល់ដឹង និងលើកទឹកចិត្ត ឱ្យមានការអនុវត្ត ប្រកបដោយនិរន្តរភាពតាមរយៈកម្មវិធីដាំកូនឈើ សាប៊ូនៃក្តីសង្ឃឹម ការប្រមូលសំរាម និងការគ្រប់គ្រងកាកសំណល់ ៥R ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ ៤៤.០០០ នាក់តាមរយៈសកម្មភាព ១៥០ ។ ណាហ្គាវើលដ៍បានរៀបចំ សិក្ខាសាលាស្តីពីការអនុវត្តល្អបំផុតដើម្បីកាត់បន្ថយកាកសំណល់ចំនួន ១៥ លើកដែលមានការ ចូលរួមពីបុគ្គលិក ៣៩៤ នាក់ និងសិស្សានុសិស្ស ៣៩៩ នាក់មកពីអង្គការ និង សាលារៀនចំនួន ១៩ ។

ណាហ្គាវើលដ៍ បេះដូងសប្បុរស រួមជាមួយប្រជាពលរដ្ឋ នៅក្នុងសហគមន៍ និងសិស្សានុសិស្ស ប្រមូលសំរាម នៅតាមមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ

បុគ្គលិកដែលបានចូលរួម ក្នុងសិក្ខាសាលាទាំងនោះ ត្រូវបានតែងតាំងជា អ្នកអភិរក្សបរិស្ថានគំរូ ដែលបានជួយផ្សព្វផ្សាយ អំពីការគាំពារបរិស្ថាននៅតាមសាលារៀនចំនួន ៦០ នៅក្នុងខេត្តចំនួន ១២ ។ ក្នុងឆ្នាំ២០២៣ បុគ្គលិកណាហ្គាវើលដ៍ ២៦០ នាក់បានប្រមូលសំរាមបាន ២.១០០ គីឡូក្រាម ក្នុងរាជធានីភ្នំពេញ ខណៈសំណល់អាហារ ៤២៨ តោននៅអាហារដ្ឋាន បុគ្គលិកត្រូវបានប្រែក្លាយទៅជាចំណីសត្វរុយ Black Soldier Fly (BFG) ដើម្បីធ្វើជាចំណីសត្វ និងសម្អាតបរិស្ថាន។ គំនិតផ្តួចផ្តើមចិញ្ចឹមសត្វរុយ BFG ជួយកាត់បន្ថយកាកសំណល់សេរីរាង្គ និងផលិតជាចំណី សម្រាប់ចិញ្ចឹមសត្វពាហនៈ និងត្រីដែលចូលរួមដល់ការគ្រប់គ្រង ធនធានប្រកបដោយនិរន្តរភាព។

បុគ្គលិកអភិរក្សបរិស្ថានគំរូ ចុះជួយអប់រំដល់សិស្សានុសិស្ស អំពីវិធីគ្រប់គ្រងកាកសំណល់

គួររំឭកថា ណាហ្គាវើលដ៍ បានទទួលពានរង្វាន់ AREA ទាំង ៣ នេះបន្ទាប់ពីទទួល បានពានរង្វាន់ប្លាទីនីម “ឆ្នើមប្រចាំប្រទេស កម្ពុជា ” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) សម្រាប់ឆ្នាំទី៤ ជាប់ៗគ្នា នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារ សង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចប្រចាំឆ្នាំលើកទី១៦ ។

កីឡាករបាល់ទាត់វ័យក្មេង បង្ហាញជំនាញនៅក្នុងការប្រកួតបាល់ទាត់ ខ្នាតតួចអាយុក្រោម ១៨ ឆ្នាំ នៅក្នុងខេត្តកំពង់ស្ពឺ

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ AREA របស់សហគ្រាស ទ្វីបអាស៊ី (Enterprise Asia) គឺជាពានរង្វាន់ស្តង់ដារកំពូល ដែលទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះការអនុវត្តកិច្ចការបរិស្ថាន សង្គម និងអភិបាលកិច្ចប្រកបដោយនិរន្តរភាព របស់សហគ្រាស នៅទូទាំងទ្វីបអាស៊ី ។ ក្នុងឆ្នាំនេះ មានការដាក់ស្នើជាង ៣០០ នៅទូទាំង ១៩ ប្រទេសដែល បានឆ្លងកាត់ដំណើរ ការវិនិច្ឆ័យយ៉ាងហ្មត់ចត់រយៈពេល ៥ ខែដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺ ប្រសិទ្ធភាព និងលទ្ធភាព ភាពពាក់ព័ន្ធ និងនិរន្តរភាព ៕

To Top