អាម៉ាន៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានព្រមានអំពីការគំរាមកំហែង ដែលបង្កឡើងដោយការរត់ពន្ធអាវុធ និងគ្រឿងញៀនជាបន្តបន្ទាប់ពីប្រទេសស៊ីរី ចូលទៅក្នុងហ្ស៊កដានី ។
លោករដ្ឋមន្ត្រីបានធ្វើការកត់ សម្គាល់នេះនៅក្នុងកិច្ចប្រជុំជាមួយលោក Alexander Lavrentiev បេសកជនពិសេសរបស់រុស្ស៊ី សម្រាប់ការតាំងទីលំនៅស៊ីរី នៅរដ្ឋធានីអាម៉ាន របស់ប្រទេសហ្ស៊កដានី នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសហ្ស៊កដានី។
លោក Safadi បានសង្កត់ធ្ងន់ថា ហ្ស៊កដានី នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់ការគំរាមកំហែងទាំងនេះ និងការពារផលប្រយោជន៍ជាតិ និងសុខុមាលភាព របស់ប្រជាពលរដ្ឋរបស់ខ្លួន។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការ វិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទង នឹងបញ្ហាស៊ីរី ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត រួមរបស់ពួកគេក្នុងការសម្រេច បាននូវដំណោះស្រាយ នយោបាយ ដែលគោរពឯកភាព បូរណភាព និងសន្តិសុខរបស់ប្រទេសស៊ីរី ព្រមទាំងផ្តល់លក្ខខណ្ឌ សម្រាប់ការវិលត្រឡប់ ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនស៊ីរី ៕
ប្រែសម្រួល ឈូក បូរ៉ា