ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ផ្សព្វផ្សាយ”ស្មារតីសៀងហៃ ” ផ្តល់ផែនការចិន អង្គការសហប្រតិបតិ្តការ សៀងហៃ រួមចំណែកជាកម្លាំងចលករ ដើម្បីគាំពារសន្តិភាព និងវិបុលភាពពិភពលោក

ពេលថ្មីៗនេះ កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការ សៀងហៃ (SCO)បានប្រារព្ធធ្វើនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល លើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការពិគ្រោះពិភាក្សា អំពីផែនការអភិវឌ្ឍន៍និងប្រមូលផ្តុំគំនិត ឯកភាពរួម នៃកិច្ចសហប្រតិបត្តិការ ជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនានា ក្នុងតំបន់ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមាន និងកម្លាំងចលករថ្មីកាន់តែច្រើន សម្រាប់គាំពារសន្តិភាព និងវិបុលភាព នៃមហាដីគោកអឺរ៉ាស៊ីនិងពិភពលោក ។

បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់កើតមានក្នុងអំឡុង ពេលមួយសតវត្សរ៍កន្លង ទៅកំពុងវិវត្តទៅមុខយ៉ាងលឿន ស្ថានការណ៍អន្តរជាតិ កំពុងជួបនឹងភាពរង្គោះរង្គើ ដូច្នេះ ក្តីរំពឹងទុករបស់ប្រជាជន នៃបណ្តាប្រទេសនៅតំបន់អឺរ៉ាស៊ី ចំពោះសន្តិភាពនិងការអភិវឌ្ឍ មានភាពកាន់ តែខ្លាំងក្លានិងគោលបំណង ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិកា រឈ្នះ-ឈ្នះជាមួយប្រទេសចិនមានភាពកាន់តែមុតមាំ ។
ដំណើរទស្សនកិច្ច របស់លោកប្រធានរដ្ឋចិន Xi Jinping នៅតំបន់អាស៊ីកណ្តាលគឺ ជាសកម្មភាពការទូត ដ៏សំខាន់មួយទៀតដែលធ្វើឡើង ដោយប្រទេសចិន ចំពោះបណ្តាប្រទេសអាស៊ីកណ្តាល និងមហាដីគោកអឺរ៉ាស៊ី ដែលនឹងបំពេញបន្ថែមកម្លាំង ចលករថ្មី ដល់ការជំរុញការកសាង សហគមន៍រួមវាសនា នៃអង្គការសហប្រតិបត្តិការ សៀងហៃដែលមានភាពកាន់តែជិតស្និទ្ធនិងគ្រោងផែនការគោលថ្មីសម្រាប់ជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាពចិន-កាហ្សាក់ស្ថាន និងចិន-តាជីគីស្ថាន ក៏ដូចជារួមចំណែកជាពុទ្ធិចិននិងកម្លាំងចិនក្នុងការគាំពារ សន្តិភាពពិភពលោកនិងជំរុញកា រអភិវឌ្ឍរួមផងដែរ ។

សូមបញ្ជាក់ថា អង្គការសហប្រតិបត្តិការសៀងហៃ គឺជាអង្គការសហប្រតិបត្តិការ ក្នុងតំបន់ ដែលមានចំនួន ប្រជាជនច្រើនបំផុត និងមានទឹកដី ដ៏ធំល្វឹងល្វើយបំផុតនៅលើពិភពលោក ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព នៅក្នុងតំបន់និងពិភពលោក ។ ក្នុងនាមជាប្រទេសស្ថាបនិកមួយក្នុង ចំណោមរដ្ឋស្ថាបនិកនៃអង្គការ SCO ប្រទេសចិនបានតម្កល់ទុកការជំរុញ ការអភិវឌ្ឍនៃអង្គការសហប្រតិបត្តិការសៀងហៃជាទិសដៅអាទិភាពក្នុងកិច្ចការទូតរបស់ខ្លួន ។ ពីការលើកឡើងនូវ ទស្សនៈអភិវឌ្ឍន៍ ទស្សនៈសន្តិសុខ ទស្សនៈសហប្រតិបត្តិការ ទស្សនៈអរិយធម៌និង ទស្សនៈអភិបាលកិច្ច សកលរបស់ចិន ដល់ការកសាង”សហគមន៍រួមសុខាភិបាល ” “សហគមន៍រួមសន្តិសុខ” “សហគមន៍រួមអភិវឌ្ឍន៍”និង” សហគមន៍រួមវប្បធម៌មនុស្សជាតិ” រហូតដល់ការអធិប្បាយ ពីខ្លឹមសារជាស្នូលនៃគំនិត ផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តល់ជា “ផែនការចិន”សម្រាប់កសាងសហគមន៍រួមវាសនា ក្នុងតំបន់និងទំនាក់ ទំនងអន្តរជាតិបែបថ្មី ។

កាលពីឆ្នាំ ២០១៣ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់សេដ្ឋកិច្ចនៃផ្លូវសូត្រ”ជាលើកដំបូង ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អង្គការ SCO បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ប្រទេសនានាក្នុងតំបន់ដែលត្រូវគ្របដណ្តប់ទាំងនោះបានប្រែពីកិច្ចសហប្រតិបត្តិការនៃគម្រោងទៅជាការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ពីកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានពង្រីកទៅដល់កិច្ចសហប្រតិបត្តិការពហុភាគី ហើយកម្លាំងរស់រវើកនៃសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានបំផុសនិងការអភិវឌ្ឍដោយស៊ីសង្វាក់គ្នានៃប្រទេសក្នុងតំបន់មានអនាគតយ៉ាងទូលំទូលាយ ។
យើងបានមើលឃើញថា គំនិត ផ្តួចផ្តើមរបស់ចិន ដូចជាការរួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ”និងការកសាងសហគមន៍ រួមវាសនា នៃមនុស្សជាតិជា ដើមត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឯកសារ សមិទ្ធផលនៃយន្តការអង្គការ សហប្រតិបត្តិការសៀងហៃ ចំណែកគំនិតផ្តួចផ្តើមរបស់ចិន ដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និង គំនិតផ្តួចផ្តើមសន្តិសុខសកលជាដើម ទទួលបានការវាយតម្លៃខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋសមាជិកក្នុងអង្គការនេះ ។

ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងទៅនេះ អង្គការ SCO បានផ្តោតសំខាន់លើសន្តិភាពនិងការអភិវឌ្ឍ ហើយបានដើរតាមផ្លូវ អភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះនិងវិបុលភាពរួម ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃអង្គការ SCO ។ ពីការធ្វើកិច្ចសហប្រតិបតិ្តការ ក្នុងការបង្ក្រាប”កម្លាំងជ្រុលនិយមទាំងបី” និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀន ដល់ការធ្វើសមយុទ្ធយោធារួមប្រឆាំងនឹងភេរវកម្ម និងការកំណត់នូវយន្តការកិច្ចប្រជុំគ្រប់ជាន់ថ្នាក់ សមត្ថភាពរបស់អង្គការ SCO ក្នុងការដោះស្រាយហានិភ័យខាងសន្តិសុខ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។
ដោយឡែកក្នុងវិស័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក បានផ្តល់កម្លាំងចលករ ដ៏មានស្ថិរភាពដល់ការអភិវឌ្ឍនៃអង្គការ SCO ។ យោងតាម«របាយការណ៍ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មក្នុងរយៈពេល២០ឆ្នាំបន្ទាប់ពីបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ»ដែលចេញផ្សាយកាលពីឆ្នាំ ២០២២ បង្ហាញឱ្យឃើញថា ទំហំពាណិជ្ជកម្មសរុប នៃរដ្ឋសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃ បានកើនឡើង ជិត ១០០ ដងក្នុងរយៈពេល ២០ ឆ្នាំ ដែលសមាមាត្រក្នុងទំហំពាណិជ្ជកម្ម សរុបជាសកលបានកើនឡើងពី ៥,៤ ភាគរយក្នុងឆ្នាំ ២០០១ ទៅដល់ ១៧,៥ ភាគរយក្នុងឆ្នាំ ២០២០ ហើយឥទ្ធិពលនៃពាណិជ្ជកម្មសកលរបស់រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃបានបន្តកើនឡើង ។

ការអភិវឌ្ឍនៃអង្គការ SCO គឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវ”ស្មារតីសៀងហៃ” ហើយក៏បានបង្ហាញពីកម្លាំង ជីវិតនៃ”ស្មារតីសៀងហៃ”ផងដែរ ។ ក្នុងរយៈពេលជាង ២០ ឆ្នាំបន្ទាប់ពីបានបង្កើតឡើងមក អង្គការ SCO បានបង្កើតរូបមន្តសហប្រតិបត្តិការបែបថ្មីសម្រាប់ប្រទេសដែលមានរបបសង្គមនិងផ្លូវអភិវឌ្ឍន៍ខុសៗគ្នាក្នុងការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការ ការបើកទូលាយនិងឈ្នះឈ្នះ បរិយាប័ន្ននិងការរៀនសូត្រពីគ្នាទៅវិញទៅមក ហើយបានបង្កើតជាគំរូនៃទំនាក់ទំនង អន្តរជាតិបែបថ្មីនិងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់បែបថ្មី ។ ប្រឈមមុខនឹងស្ថានការណ៍ អន្តរជាតិដែលបាននិងកំពុងកើតមានបម្រែបម្រួល យ៉ាងស្មុគស្មាញនិងស៊ីជម្រៅ ព្រមនិងបញ្ហាប្រឈមសកលសំខាន់ៗ ប្រទេសចិនបានបំពេញបន្ថែមនិងកែលំអ ជាបន្តបន្ទាប់នូវខ្លឹមសារក្នុងយុគសម័យថ្មី នៃ”ស្មារតីសៀងហៃ” តាមរយៈការខិតខំប្រឹងប្រែង យ៉ាងប្រាកដប្រជារបស់ខ្លួន ។

ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍កន្លងមក រដ្ឋសមាជិកនានានៃអង្គការ សហប្រតិបត្តិការ សៀងហៃត្រូវជ្រោងទង់នៃ”ស្មារតីសៀងហៃ” បង្កើនការកសាងទំនុកចិត្តទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈម ខិតខំសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចរៀងៗខ្លួន ជំរុញការយោគយល់គ្នានិងរាប់អានគ្នា ទៅវិញទៅមក រវាងប្រជាជននៃបណ្តាប្រទេសនានា ក៏ដូចជាបន្តដើរតាមផ្លូវត្រឹមត្រូវដែលឆ្ពោះ ទៅរកការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិនិងសម្របទៅតាមចរន្តយុគសម័យនៃសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីជំរុញការកសាងពិភពលោកកាន់តែល្អបវរ ។

ប្រវត្តិសាស្ត្របាននិងបន្តបញ្ជាក់ថា ការប្រកាន់ ខ្ជាប់ចំណងមេត្រីភាពនិង សុខដុមរមនាជាមួយប្រទេសជិតខាង មុខជានឹងជម្នះលើការយកប្រទេសជិតខាងជាសត្រូវ កិច្ចសហប្រតិបត្តិការដែលផ្តល់ផល ប្រយោជន៍ដល់គ្នាទៅវិញទៅមក មុខជានឹងជំនួសការប្រកួតប្រជែងផលបូកសូន្យបាន ហើយពហុភាគីនិយមមុខជានឹងជម្នះឯកតោភាគី និយមជាក់ជាមិនខាន ។ បន្ទាប់ពីកិច្ចប្រជុំកំពូល Astana ប្រទេសចិននឹងធ្វើជាប្រធានប្តូរវេននៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៤-២០២៥ ។ ប្រទេសចិននឹងរួមសហការ ជាមួយគ្រប់ភាគី ក្រោមការណែនាំនៃ” ស្មារតីសៀងហៃ” ធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀត នូវកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជានយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើម ដើម្បីជំរុញការកសាងសហគមន៍រួមវាសនា នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលមានភាពកាន់តែស្អិតល្មួត ក៏ដូចជារួមចំណែកជាកម្លាំងកាន់តែច្រើន ក្នុងការគាំពារសន្តិភាព យូរអង្វែងនិងវិបុលភាពរួម នៃពិភពលោក ៕

To Top