ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មហាសន្និបាត ស្តីពីការអប់រំឌីជីថល ពិភពលោកឆ្នាំ ២០២៤ ដែលរៀបចំដោយក្រសួង អប់រំចិន គណៈកម្មាធិការ ទូទាំងប្រទេសចិន នៃយូណេស្កូអង្គការសហប្រជាជាតិ និងសាលារដ្ឋបាលក្រុងសៀងហៃ បានបើកធ្វើនៅក្រុង សៀងហៃ ។ លោកHuai Jinpeng រដ្ឋមន្ត្រីក្រសួងអប់រំចិន បានអញ្ជើញជា
អធិបតី ក្នុងពិធីបើក និងថ្លែងសុន្ទរកថា គន្លឹះក្រោមចំណងជើង «ពួតដៃគ្នាដើម្បីជំរុញ
ការប្រើប្រាស់ ចែករំលែកនិងនវានុវត្តន៍ ការអប់រំឌីជីថល»។

មហាសន្និបាត លើកនេះ ធ្វើក្រោមប្រធានបទ” ការអប់រំឌីជីថល ៖ ប្រើប្រាស់ចែក រំលែកនិង នវានុវត្តន៍” តំណាងចូល រួមបាន ពិគ្រោះពិភាក្សា ដោយផ្តោតសំខាន់លើការលើកកម្ពស់ គុណភាពនិង សមត្ថភាពឌីជីថល របស់គ្រូបង្រៀន ការធ្វើឌីជីថលវូបនី យកម្មខាង អប់រំ និងការកសាង សង្គមបែបរៀនសូត្រ និន្នាកានិងការវាយតម្លៃពី
សន្ទស្សន៍នៃការអភិវឌ្ឍ ការអប់រំឌីជីថល សកលAI និងសីលធម៌ ឌីជីថល ការប្រឈមមុខនិងឱកាស នៃកំណែទម្រង់ឌីជីថល ចំពោះការអប់រំមូលដ្ឋានការធ្វើ ឌីជីថលវូបនីយកម្មអភិបាល កិច្ចការអប់រំនិង អភិបាលកិច្ចការអប់រំ ឌីជីថលជាដើម ។ តំណាងជាតិនិងអន្តរជាតិ ចំនួនជាង៨០០រូប បានអញ្ជើញចូលរួមមហាសន្និបាតនេះ ក្នុងនោះរួមមាន ភ្ញៀវកិត្តិយស អន្តជាតិចំនួនជាង៤០០រូប ដែលមកពីប្រទេសនិង តំបន់ព្រមទាំងអង្គការ អន្តរជាតិពាក់ព័ន្ធសរុបជាង៧០ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្ត ភាពកម្ពុជាចិន
