ព័ត៌មានអន្តរជាតិ

ក្រសួងការ បរទេសចិនថ្លែងថា ៖ តើអ្នកណាជាអ្នកគំរាមកំហែង ដ៏ធំបំផុត ចំពោះសន្តិសុខសាយប័រ នៅទូទាំងពិភពលោក ជឿជាក់ថា សហគមន៍អន្តរជាតិ បានមើលឃើញ យ៉ាងច្បាស់ហើយ

នៅក្នុងសន្និសីទសារព័ត៌ជាប្រចាំ នៃក្រសួងការបរទេសចិន ដែលធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា មានអ្នកសារព័ត៌មានសួរថា ៖ មជ្ឈមណ្ឌលសន្តិសុខសាយប័រនៃប្រទេសអូស្ត្រាលីនិងប្រទេស”សម្ព័ន្ធភ្នែក៥”ដូចជាសហរដ្ឋអាមេរិក អង់គ្លេស កាណាដា នូវែលសេឡង់ជា ដើមព្រមនិង ស្ថាប័នសន្តិសុខសាយប័រ នៃប្រទេសជប៉ុន កូរ៉េខាងត្បូងនិងអាល្លឺម៉ង់ ជាដើមបានរួមគ្នា ចេញផ្សាយរបាយការណ៍ ដោយអះអាងថា អង្គការ” APT40″ដែលគាំទ្រដោយប្រទេសចិន បានកំណត់យករដ្ឋាភិបាល នៃបណ្ដាប្រទេស តាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើជាគោលដៅនៃការវាយប្រហារ តាមបណ្តាញអ៊ីនធឺណេត ជាច្រើនលើកច្រើនសាមកហើយ ។ តើប្រទេសចិនមានការអត្ថាធិប្បាយ យ៉ាងណាចំពោះរឿងនេះ ?

លោក Lin Jian អ្នកនាំពាក្យក្រសួង ការបរទេសចិន បានលើកឡើងថា ភាគីពាក់ព័ន្ធ បានមួលបង្កាច់និង លាបពណ៌ ប្រទេសចិនម្តងទៀត ក្រោមលេសបញ្ហាសន្តិសុខសាយប័រ ប្រទេសចិនសម្តែងការប្រឆាំង យ៉ាងដាច់ខាត ចំពោះករណីនេះ ។ តាមពិតទៅ មួយរយៈពេលកន្លងមកនេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិនបានចេញ ផ្សាយរបាយការណ៍ ស្តីពីការវិភាគនិង ការស៊ើបអង្កេត ជាច្រើនដែលបូករួមទាំង«របាយការណ៍ស្តីពីការវិភាគចំពោះអង្គការ APT របស់អាមេរិក »ដោយបានលាត ត្រដាងយ៉ាងលម្អិតអំពី ករណីដែលថា អស់កាលជាយូរកន្លងមក សហរដ្ឋអាមេរិកមួយផ្នែក បានផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយនិងឃោសនាបំប៉ោងសាចុះសាឡើងពី” ការគំរាមកំហែងខាងការ វាយប្រហារតាមបណ្តាញ អ៊ីនធឺណេត ពីប្រទេសចិន ” មួយផ្នែកទៀត ពួកគេបានធ្វើ សកម្មភាពលួច ស្តាប់និងលួចយកការណ៍ សម្ងាត់តាមបណ្តាញ អ៊ីនធឺណេត នៅ ទូទាំងពិភពលោក ដោយពឹងផ្អែកលើ អនុត្តរភាពនិង ឧត្តមភាព ខាងបច្ចេកវិទ្យារបស់ខ្លួន ។ តើអ្នកណាជាអ្នកគំរាមកំហែង ដ៏ធំបំផុត ចំពោះសន្តិសុខសាយប័រ នៅទូទាំងពិភពលោក ជឿជាក់ថា សហគមន៍អន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ហើយ ៕

To Top