ព័ត៌មានអន្តរជាតិ

«កម្លាំងគំនិត» ឈ្វេងយល់ពីគោលនយោបាយ ស្តីពីកំណែទម្រង់របស់ប្រទេសចិន ក្នុងយុគសម័យថ្មី

កំណែទម្រង់និងការបើកចំហជា គោលនយោបាយរដ្ឋជាមូលដ្ឋាន របស់បក្សកុម្មុយនីស្តចិន ក្នុងការធ្វើអភិបាលកិច្ច វាត្រូវបានតាក់តែងនៅក្នុង កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១១ ក្រោមអធិបតីភាពរបស់លោក Deng Xiaoping នៅឆ្នាំ១៩៧៨ ហើយត្រូវបានធ្វើមានភាពស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយនៅក្នុង សម័យប្រជុំពេញអង្គលើកទី ៣ នៃ គណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តចិនអាណត្តិទី១៨ ក្រោមអធិបតីភាពរបស់លោកXi Jinping នៅឆ្នាំ២០១៣។ នៅមុនថ្ងៃនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ «កម្លាំងគំនិត» នឹងជួយលោកអ្នកឱ្យឈ្វេងយល់ ពីគោលនយោបាយស្តីពីកំណែទម្រង់ របស់ប្រទេសចិនក្នុងយុគសម័យថ្មី។

ភាគទី១ ដើមឈើជ្រៃប្រភេទដើមឈើទូទៅ នៅភាគខាងត្បូងប្រទេសចិន មានភាពរឹងមាំ ធន់នឹងអាកាសធាតុក្ដៅរាំងស្ងួត ងាយដាំនិងឆាប់លាស់បានល្អ បង្កប់ន័យថារីកចម្រើនរុងរឿង និងផ្តល់សុភមង្គលដល់តំបន់។

ទីក្រុង Shenzhen ខេត្ត Guangdong គឺជាតំបន់សេដ្ឋកិច្ចពិសេសដំបូង របស់ប្រទេសចិនដែលត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៩ ដោយលោក Deng Xiaoping ដែលជាអគ្គរចនាករនៃ កំណែទម្រង់និងការបើកចំហរបស់ប្រទេសចិន។ ក្នុងរយៈពេលត្រឹមតែ ៣០ឆ្នាំ វាបានអភិវឌ្ឍពីឃុំតូចមួយ នៅភាគខាងត្បូងប្រទេសចិន ដែលមានប្រជាជនតិចជាង៣ម៉ឺននាក់ ទៅជាទីក្រុងទំនើបលំដាប់ពិភពលោក ដែលមានប្រជាជនជិត ១៨លាននាក់ ជាមួយនឹងអត្រាកំណើន GDP ប្រចាំឆ្នាំគិតជាមធ្យម ២៤.៨% បានបង្កើតអព្ភូតហេតុក្រុង Shenzhen ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងមានន័យគំរូនៃកំណែទម្រង់ និងការបើកចំហររបស់ប្រទេសចិន។ ទីក្រុង Shenzhen មានដើមឈើជ្រៃ ២ដើមដ៏មានន័យ ។

មួយត្រូវបានដាំនៅខែមករា ឆ្នាំ១៩៩២ នៅពេលដែលលោក Deng Xiaoping បានចុះត្រួតពិនិត្យការងារនៅទីក្រុង Shenzhen មួយទៀតត្រូវបានដាំ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ នៅពេលដែលលោក Xi Jinping ដែលជាមេដឹកនាំកំពូលរបស់ប្រទេសចិន បានទៅចុះត្រួតពិនិត្យការងារនៅខេត្ត Guangdong។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនោះ លោក Xi Jinping បានចង្អុលបង្ហាញថា “កំណែទម្រង់និងការបើកចំហរគឺជា វិធានការសំខាន់មួយដែល កំណត់ជោគវាសនារបស់ប្រទេសចិន” ហើយបានចេញបញ្ជាទៅកាន់បក្ស និងប្រទេសទាំងមូលក្នុងយុគសម័យថ្មី ដែលធ្វើ“កំណែទម្រង់មិនឈប់ឈរ និងការបើកចំហមិនឈប់ឈរ។

“ដើរឆ្លងទន្លេផងស្ទាបស្ទង់ថ្មផង” គឺជាវិធីសាស្រ្តដ៏សំខាន់ដែលត្រូវ បានអនុវត្តដោយកំណែទម្រង់ និងការបើកចំហរដែលដឹកនាំដោយលោក DengXiaoping។ ទាក់ទងនឹងបុព្វហេតុថ្មីដែលមិនធ្លាប់មាន ពីមុនក្នុងការកែទម្រង់និងបើកចំហ “វាស្ថិតនៅក្នុងដំណាក់កាលរុករក ជម្រៅទឹករាក់ឬជ្រៅមិនទាន់ច្បាស់នៅឡើយទេ យើងត្រូវតែដើរមួយជំហាន គិតមួយជំហានជើងទាំងគូររក្សាតុល្យភាព ប្រសិនបើដើរខុសត្រូវបកក្រោយដើរម្ដងទៀត កុំដួលចូលទៅក្នុងទឹក។ នេះជាការពន្យល់អំពីវិធីសាស្រ្ត “ដើរឆ្លងទន្លេផងស្ទាបស្ទង់ថ្មផង” នៅក្នុងឯកសារផ្លូវការរបស់ប្រទេសចិន នៅទសវត្សរ៍ឆ្នាំ១៩៨០ ដែលទើបតែចាប់ផ្តើមអនុវត្ត កំណែទម្រង់និងការបើកចំហ វាគឺជាការបញ្ចេញមតិដ៏រស់រវើក ត្រឹមត្រូវនិងលម្អិតអំពីរបៀបឈ្វេងយល់និងឆ្ពោះទៅមុខ ទោះបីមិនមានបទពិសោធន៍ក៏ដោយ។

នៅឆ្នាំ២០១៣ តើក្រុមថ្នាក់ដឹកនាំថ្មីរបស់ បក្សកុម្មុយនីស្តចិននឹងបន្តជំរុញ កំណែទម្រង់ដោយរបៀបណា បានក្លាយជាចំណុចចាប់អារម្មណ៍ របស់ពិភពលោក។ នៅពេលនោះ ប្រទេសចិនបានឈានដល់ ចំណុចប្រសព្វប្រវត្តិសាស្ត្រថ្មីមួយ ហើយបានប្រឈមមុខនឹងបញ្ហាសំខាន់ៗថ្មីៗ ជាបន្តបន្ទាប់។ក្រឡេកទៅមើលក្នុងប្រទេស បន្ទាប់ពីការរីកចម្រើនយ៉ាងឆាប់រហ័ស អស់រយៈពេលរាប់សិបឆ្នាំ តម្រូវការរបស់ប្រជាជនចំពោះជីវភាពដ៏ល្អ បវរមានលក្ខណៈពិសេសចម្រុះ ហើយបញ្ហានៃការអភិវឌ្ឍន៍ដោយអតុល្យភាព និងមិនបានគ្រប់គ្រាន់ក៏កាន់តែលេចធ្លោឡើង។ ក្រឡេកទៅមើលពិភពលោក ពិភពលោកកំពុងប្រឈមមុខនឹង ស្ថានការណ៍បម្រែបម្រួលដែលមិនធ្លាប់មាន ក្នុងរយៈពេលមួយសតវត្ស ដោយប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ទាំងក្នុងនិងក្រៅប្រទេស លោកXi Jinpingដែលទើបតែចូលកាន់តំណែងមួយឆ្នាំ បានវាយតម្លៃស្ថានការណ៍ និងចាប់យកទិសដៅប្រវត្តិសាស្ត្រថ្មី នៃការអភិវឌ្ឍរបស់ប្រទេសចិន ហើយបានកំណត់យ៉ាងច្បាស់ថា ដំណើរការកំណែទម្រង់របស់ប្រទេសចិន បានចូលទៅក្នុង “តំបន់ទឹកជ្រៅ”។

ក្រោមជំហរថ្មីនេះ កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លើកទី១៨ បានពិនិត្យនិងអនុម័ត «សេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អំពីបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹង ការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ» ដែលព្រាងដោយលោក Xi Jinping ហើយបានជំរុញឱ្យកំណែទម្រង់ បែបយុគសម័យមួយលើកទៀត ហើយបានបើកទំព័រសករាជថ្មីនៃ ការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ និងជំរុញកំណែទម្រង់តាមរយៈ ការរចនាប្រព័ន្ធទាំងមូល។ ដោយចាត់ទុកនេះជាចំណុចចាប់ផ្តើមថ្មី ក្រោមការដឹកនាំរបស់លោក Xi Jinping ការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយបានចាប់ដំណើរការ និងឈានទៅដល់តំបន់ដ៏ជ្រៅបំផុតនៃ “តំបន់ទឹកជ្រៅ”។

អ្នកខ្លះអាចសួរថា ការធ្វើឱ្យកំណែទម្រង់មានភាព ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ តើវាមានគ្រប់ជ្រុងជ្រោយនៅឯណា? តើវាជ្រៅប៉ុណ្ណា? ក្នុងនាមជាមេដឹកនាំនៃ កំណែទម្រង់ក្នុងយុគសម័យថ្មីនេះ លោកXi Jinpingបានផ្តល់ចម្លើយ។ ផែនការយុទ្ធសាស្ត្រដែលលោកបាន ស្នើឡើងសម្រាប់កំណែទម្រង់ មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ មានទាំងទ្រឹស្តីវិទ្យាសាស្ត្រ និងរបៀបអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយបង្កើតបានជាផែនការ កំណែទម្រង់ដ៏សម្បូរបែប គ្រប់ជ្រុងជ្រោយបំផុតនិងជាប្រព័ន្ធបំផុត ចាប់តាំងពីប្រទេសចិន បានអនុវត្តគោលនយោបាយកំណែទម្រង់ និងបើកចំហរនៅឆ្នាំ១៩៧៨។

អនុលោមតាមផែនការនេះ ក្តាប់ជាប់គោលដៅទូទៅនៃធ្វើឱ្យកំណែទម្រង់ និងបើចំហមានភាពស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ លោក Xi Jinping បានគូរប្លង់ផែនទីបង្ហាញផ្លូវ ដែលជំរុញការកសាងនិងប្រព័ន្ធរបប និងប្រព័ន្ធគ្រប់គ្រងជាតិក្នុងយុគសម័យថ្មី លោកបានលើកឡើងនូវវិធានការ កំណែទម្រង់ចំនួន១៩០ផ្នែក ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះនីតិរដ្ឋ ដោយធ្វើឱ្យនីតិរដ្ឋមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទៅជាការធានាខាងរបបដ៏មានឥទ្ធិពលបំផុត សម្រាប់ការធ្វើឱ្យកំណែទម្រង់មានភាព ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ។

បន្ទាប់មក សេចក្តីសម្រេចចិត្តនិងផែនការ ស្តីពីការធ្វើឱ្យកំណែទម្រង់ស្ថាប័នបក្ស និងរដ្ឋដែលបានពិនិត្យនិងអនុម័ត ដោយកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លើកទី១៨ បានចាប់ផ្តើមកំណែទម្រង់ស្ថាប័នធំបំផុត ចាប់តាំងពីធ្វើកំណែទម្រង់ និងការបើកមក ដែលបានផ្តល់ការធានាខាងស្ថាប័ន សម្រាប់ការធ្វើឱ្យកំណែទម្រង់មានភាព ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ៕

To Top