ថ្ងៃទី១៣ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីករណីដែលភាគីអាមេរិកចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញការដោះស្រាយវិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន” ។
មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី១២ខែកក្កដាតាមម៉ោងក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញការដោះស្រាយវិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន”ដែលធ្វើឱ្យវាក្លាយជាច្បាប់ជាផ្លូវការ ។ ព្រមពេលជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិក Joe Biden បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា សេចក្តីព្រាងច្បាប់នេះមិនបានកែប្រែគោលនយោបាយនៃបក្សទាំងពីររបស់អាមេរិកក្នុងរយៈពេលជាយូរនោះទេ ពោលគឺទទួលស្គាល់ភូមិភាគស្វយ័ត Xizang និងតំបន់ជនជាតិ Xizang ផ្សេងទៀតរបស់ចិនសុទ្ធតែជាចំណែកមួយរបស់ចិន ។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?
អ្នកនាំពាក្យរូបនេះបានថ្លែងថា អ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការជំរុញការដោះស្រាយវិវាទរវាងភូមិភាគស្វយ័ត Xizang និងចិន”គឺល្មើសនឹងគោលជំហរជានិច្ចនិងពាក្យសន្យារបស់រដ្ឋាភិបាលអាមេរិក ល្មើសនឹងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ពោលគឺបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល បំផ្លាញយ៉ាងធ្ងន់ធ្ងរនូវផលប្រយោជន៍របស់ភាគីចិន ព្រមទាំងបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យ Xizang ឯកជារ្យ ។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិកហើយ ៕