រ៉ូម៖ អាជ្ញាធរក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានមនុស្សចំនួន៥នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីតាលីកាលពីចុងសប្តាហ៍នេះ ដោយសាររលកកម្តៅដែលបាននាំឲ្យសីតុណ្ហភាពកើនឡើងខ្ពស់បំផុតនៅទូទាំងប្រទេស ។
ទីភ្នាក់ងារសារព័ត៌មាន ANSA បានរាយការណ៍មកថា មនុស្សចំនួន ៤នាក់ដែលមានអាយុពី ៧០ ដល់ ៨២ឆ្នាំ
បានស្លាប់នៅក្នុងតំបន់ Apulia ភាគខាងត្បូង ខណៈដែលព្យាយាមគេចពីកម្តៅនៅលើសឆ្នេរខ្សាច់ ។
គួរបញ្ជាក់ថា តំបន់ Apulia គឺជាតំបន់មួយស្ថិតក្នុងចំណោម តំបន់ដែលរងការប៉ះពាល់ខ្លាំងបំផុត
ដោយអាកាសធាតុក្តៅរហូតមកដល់ពេលនេះ ។ អាជ្ញាធរមូលដ្ឋានបានចេញបទបញ្ជាកាលពីថ្ងៃទី ១០ ខែកក្កដា
ដោយហាមប្រាមមិនឱ្យមានការសាងសង់សួនច្បារនៅពេលរសៀលរហូតដល់ថ្ងៃទី ៣១ សីហា ។
ជនរងគ្រោះទី៥ ត្រូវបានចុះក្នុងបញ្ជីឈ្មោះនៅភាគកណ្តាលក្រុង Lazio ដែលជាតំបន់ជុំវិញទីក្រុងរ៉ូម។
យោងតាមទីភ្នាក់ងារព័ត៌មានខាងលើបានឱ្យដឹងថា បុរសវ័យ ៦៨ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅតាមដងផ្លូវ នៅតំបន់ជាយក្រុង នៃរដ្ឋធានី ។ បើតាមសេចក្តីរាយការណ៍ ដោយសារការគាត់គាំងបេះដូង បណ្តាលមកពីសីតុណ្ហភាពខ្ពស់ ។
អាជ្ញាធរសុខាភិបាលក្នុងទីក្រុង Lazio ក្រោមការសម្របសម្រួលជាមួយក្រសួងសុខាភិបាល
បានចេញការព្រមានអំពីអាកាសធាតុក្តៅពណ៌ក្រហម កាលពីចុងសប្តាហ៍សម្រាប់ខេត្តទាំង៥ នៅក្នុងតំបន់ រួមទាំងទីក្រុងរ៉ូមដែលបានអូសបន្លាយរហូតដល់ថ្ងៃទី១៧ ខែកក្កដា ។ ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលបានចេញការជូនដំណឹងពណ៌ក្រហមសម្រាប់ទីក្រុងចំនួន១២ ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា