ភ្នំពេញ៖ ក្រសួងព័ត៌មាននៅថ្ងៃ១៨ កក្កដានេះ បានអំពាវនាវដល់សាធារណជន ដែលទទួលរងនូវការគំរាមកំហែងទារប្រាក់ និងការគាបសង្កត់ផ្សេងៗពីក្រុមអ្នកសារព័ត៌មាន ត្រូវរាយការណ៍មកកាន់ក្រសួង តាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២ ៤៨៨ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់៕