អត្ថបទ

ហ៊ានលេង ហ៊ានឈ្នះរង្វាន់ម៉ូតូ និងហ៊ានចែកពិតៗ ពី CAMBODIA WATER

ភ្នំពេញ៖ ក្រោយពីប្រកាសឱ្យទស្សនិកជន​ ដែលតែងតែគាំទ្រផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ចូលរួមលេងហ្គេមទស្សន៍ទាយ​ រកម្ចាស់ជ័យលាភីពីព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់ Soccer League កន្លងមក ពេលនេះអ្នកឈ្នះចំនួន ៣រូប បានរកឃើញហើយ រួមបន្ថែមទាំងអ្នកឈ្នះ ២រូប ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង​ កាលពីថ្ងៃបើកព្រឹត្តិការណ៍ សរុបទាំងអស់ ៥រូបត្រូវបានអញ្ជើញមកទទួលរង្វាន់ម៉ូតូ​ របស់ខ្លួនដល់ រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយផ្ទាល់តែម្ដង។

តាមរយៈព្រឹត្តិការណ៍កីឡាបាល់ទាត់​ ដើម្បីសប្បុរសធម៌ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» នៃ ពានរង្វាន់ Soccer Leagueលើកទី៧ ដែលមានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភធំមួយរូប។ ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែឧបត្ថម្ភទៅលើព្រឹត្តិការណ៍ប្រកួតបាល់ទាត់ តែប៉ុណ្ណោះទេ ខ្មែរ ប៊ែវើរីជីស ក៏បានគិតគូរដល់ទស្សនិកជន​ ដែលតែងតែគាំទ្រសកម្មភាពសប្បុរសធម៌របស់ខ្លួន ក៏ដូចជាគាំទ្រដល់ផលិតផលទាំងអស់។ ខ្មែរ ប៊ែវើរីជីស បានប្រកាសចែកជូនម៉ូតូចំនួន ៥គ្រឿង ដល់អ្នកគាំទ្រ រួមមាន ២គ្រឿង ក្នុងថ្ងៃបើកព្រឹត្តិការណ៍ និង ៣គ្រឿង ពីការទស្សន៍ទាយក្រុមជ័យលាភីពានរង្វាន់ Soccer League លើកទី៧។ 

បន្ទាប់ពីការប្រកួតបានបញ្ចប់ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនមានតម្លាភាព ក៏បានអញ្ជើញអ្នកឈ្នះទាំង ៥រូប មកទទួលរង្វាន់ម៉ូតូរបស់ខ្លួនដល់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយផ្ទាល់។

អ្នកឈ្នះទាំង ៥រូបខាងលើរួមមាន៖

• អ្នកឈ្នះពីការទស្សន៍ទាយ  ១). ជៀប ហេងឡាយ ២). រតន៍ ពិសិដ្ឋនិងទី ៣). សឹម ឆៃ

• អ្នកឈ្នះពីការចាប់សន្លឹកឆ្នោតផ្សងសំណាង នៅថ្ងៃបើកព្រឹត្តិការណ៍៖ ១). សាយ មុន្នី និងទី ២). ថៃ ធារី

អ្នកឈ្នះទាំង ៥រូបនេះ មិនត្រឹមតែមានសំណាងបានទទួលរង្វាន់ម៉ូតូតែប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ត្រូវបានអនុញ្ញាត​ ឱ្យមកទទួលរង្វាន់ម៉ូតូរបស់ខ្លួន​ ដល់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយផ្ទាល់ និងមានក្រុមគ្រួសារសាច់ញាតិ និងបងប្អូនមកចូលរួមអបអរសាទរ ថែមទៀតផង។

កាន់តែពិសេសទៀតនោះ គឺពួកគាត់ក៏ទទួលបានឱកាសក្នុងការទស្សនកិច្ចខ្សែសង្វាក់​ផលិតកម្ម​ ដល់ខាងក្នុងរោងចក្រ ដើម្បីបង្ហាញឱ្យពួកគាត់ឃើញ និងយល់អំពីការផលិត ថាតើផលិតផលទាំងអស់ មានគុណភាព អនាម័យ និងស្តង់ដារលំដាប់ពិភពលោកដូចដែលក្រុមហ៊ុនតែងតែប្រកាសឬយ៉ាងណា។

បន្ទាប់ពីទស្សនកិច្ចរួច ឃើញថាពួកគាត់ម្នាក់ៗ ពិតជាមានសេចក្ដីរីករាយ និងរំភើបឥតឧបមា ដ្បិតថាពួកគាត់មិនដែលបានចូលទស្សនា​ រោងចក្រផលិតភេសជ្ជៈបែបនេះពីមុនមកទេ៕ 

To Top