ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការអភិវឌ្ឍរបស់ចិន ជំរុញការអភិវឌ្ឍ នៃពិភពលោក ហើយនឹងផ្តល់កាលានុវត្តភាពចិន ដល់ទូទាំងពិភពលោក

“បច្ចុប្បន្ននេះ នៅតែគ្មានប្រទេស ណាមួយ អាចជំនួសប្រទេសចិន បានឡើយ ដូច្នេះ ចិននៅតែជារោងចក្រ ពិភពលោកដដែល ។ ” ពេលថ្មីៗចុងក្រោយនេះ លោក Michael Spence ម្ចាស់ពានរង្វាន់ណូបែល ខាងសេដ្ឋសាស្ត្រ បានថ្លែងដូចពោលខាងលើ នៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ។ នៅឆមាសទីមួយឆ្នាំនេះ សេដ្ឋកិច្ចចិន បានទប់នឹងកម្លាំង សម្ពាធ បន្តនិន្នាការ ស្តារឡើងវិញ ទៅរកភាពល្អប្រសើរ ហើយការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ បានបោះជំហានថ្មី ។

ពេលថ្មីៗចុងក្រោយនេះ អគ្គនាយកដ្ឋានគយចិន បានប្រកាសទិន្នន័យឱ្យដឹងថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំទឹកប្រាក់សរុបនៃការនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនមានតម្លៃ២៤,៨៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៦,២ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នាឆ្នាំមុន ក្នុងនោះ ការនាំចេញមាន តម្លៃ១៤,២៦ ទ្រីលានយាន់ ប្រាក់ចិន ដែលកើនឡើង៦,៧ ភាគរយ ការនាំចូលមានតម្លៃ១០,៥៧ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៥,៤ភាគរយ ។ នៅខែកក្កដាឆ្នាំនេះ ការនាំចេញនាំចូល នៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន មានតម្លៃ៣,៦៨ ទ្រីលានយាន់ ប្រាក់ចិន ដែលកើនឡើង៦,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ទិន្នន័យមួយចំនួននេះបានបង្ហាញថា ចាប់ពីចូលឆ្នាំនេះមក សេដ្ឋកិច្ចរបស់ចិនបានដំណើរការយ៉ាងនឹងនរជាទូទៅ ហើយពាណិជ្ជកម្មជាមួយបរទេស បានរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងនឹងនរ ។

កំណើនដោយល្បឿន មធ្យមនិងខ្ពស់ និង ការលើកកម្ពស់គុណភាព ជាបន្តបន្ទាប់ នៃសេដ្ឋកិច្ចរបស់ចិន បានបំពេញ បន្ថែមកម្លាំង ចលករយ៉ាងខ្លាំង ក្នុងសេដ្ឋកិច្ចពិភពលោក ដែលមានភាពថមថយ ចុះក្នុងរយៈពេលជាយូរ ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិនប្រហែលត្រូវជា១៨ភាគរយនៃសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អត្រារួមចំណែកជាមធ្យមក្នុងមួយឆ្នាំៗ របស់សេដ្ឋកិច្ចចិន ចំពោះកំណើន សេដ្ឋកិច្ចពិភពលោកបានលើសពី៣០ភាគរយ តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាល របស់ចិនមានសមាមាត្រប្រហែល៣០ភាគរយនៃពិភពលោកទាំងមូល ដែលកាន់លំដាប់ថ្នាក់ទីមួយលើ ទូទាំងពិភពលោក ក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ។ ប្រទេសចិនបានរក្សាឋានៈជាប្រទេស ពាណិជ្ជកម្មទំនិញធំទីមួយលើពិភពលោកអស់ជាច្រើនឆ្នាំកន្លងទៅនេះ ។ ដោយសារសេដ្ឋកិច្ចចិនកើនឡើងដោយនឹងនរ បាននាំឱ្យល្បឿនកំណើន សេដ្ឋកិច្ចសកលស្តារឡើងវិញ ទៅដល់ប្រហែល៣ភាគរយ ពោលគឺពាណិជ្ជកម្មនិង ការវិនិយោគរក្សាកំណើនវិជ្ជមាន ។

ក្រៅពីនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចរបស់ចិនបានកែលម្អសភាពការណ៍ បច្ចុប្បន្ននិងនិម្មាបនកម្ម នៃសេដ្ឋកិច្ចសកល ។ ឧស្សាហកម្ម ដូចជាឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រ សេដ្ឋកិច្ចឌីជីថលនិងភាពវៃឆ្លាត សិប្បនិម្មិតជា ដើមបានក្លាយជាវិស័យ ប្រកួតប្រជែង ដែលទទួលការអភិវឌ្ឍ ឆាប់រហ័សបំផុត នៅប្រទេសចិន និម្មាបនកម្ម អភិវឌ្ឍន៍នេះ បានជះឥទ្ធិពលនិង កែប្រែមុខមាត់សេដ្ឋកិច្ចពិភពលោក យ៉ាងស៊ីជម្រៅតាមរយៈការនាំចេញនាំចូល ការវិនិយោគនៅបរទេសនិង ខ្សែសង្វាក់ឧស្សាហកម្ម អន្តរជាតិជាដើម ដែលបន្ថែមសុខសុភមង្គល របស់ប្រជាជន នៃប្រទេសនានា ។ ការវិនិយោគនៅបរទេសក្នុង វិស័យឧស្សាហកម្ម ដូចជារថយន្ត ថាមពលថ្មីនិង ឧស្សាហកម្ម ថាមពលប្រព័ន្ធ PV ជាដើមរបស់ចិន បានដឹកនាំការ ផុលផុសឡើង នៃឧស្សាហកម្មងើបឡើងថ្មី និងការផ្លាស់ប្តូរ នៃឧស្សាហកម្មប្រពៃណី របស់ប្រទេសពាក់ព័ន្ធ ដែលបានពន្លឿនយ៉ាងខ្លាំង នូវដំណើរកាត់បន្ថយ ការបញ្ចេញកាបូន ទូទាំងពិភពលោក ។ ទំនាក់ទំនងខាងខ្សែសង្វាក់ ឧស្សាហកម្ម ដែលកាន់តែមានភាពល្អ ពេញលេញរវាងចិន និងប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានជំរុញយ៉ាងខ្លាំងនូវស្ថិរភាពនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់ ។
ពេលថ្មីៗចុងក្រោយនេះ លោក Tao Kuangchun ប្រធានក្រុមហ៊ុន KPMG ប្រចាំប្រទេសចិននិងតំបន់ អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ឧត្តមភាពចម្រុះរបស់ចិន ដូចជាទីផ្សារដ៏ធំធេង ប្រព័ន្ធឧស្សាហកម្ម ដ៏ពេញលេញនិង បរិយាកាសអាជីវកម្ម ដែលមានភាពល្អប្រសើរ ជាបន្តបន្ទាប់ជាដើមមានកម្លាំងទាក់ទាញដ៏ខ្លាំងក្លាជាប់រហូតមក ។ លោក Tao Kuangchun បានថ្លែងថា ទីផ្សារចិន បានក្លាយជាទីផ្សារធំៗ ដែលពិភពលោករួម ចំណែកជាមួយគ្នា ចិននឹងបន្តបញ្ចេញ តម្រូវការយ៉ាង ខ្លាំង ជាបន្តបន្ទាប់ក្នុងវិស័យ ឧស្សាហកម្មកម្មន្ត សាលដ៏ជឿនលឿន នគរូបនីយកម្មបែបថ្មី និងការលើកកម្ពស់ លំដាប់ថ្នាក់ នៃរចនាសម្ព័ន្ធប្រើប្រាស់ជាដើម ។

កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០បានលើកឡើងថា ការអភិវឌ្ឍប្រកប ដោយគុណភាព ខ្ពស់ជាភារកិច្ចចម្បង ក្នុងកិច្ចកសាងប្រទេសសង្គម និយមទំនើបដោយគ្រប់ជ្រុងជ្រោយ ក្នុងនាមជាអង្គភាព សេដ្ឋកិច្ចដ៏សំខាន់បំផុត លើទូទាំងពិភពលោក លក្ខណៈពិសេសថ្មី នៃការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ចិនមុខ ជានឹងជះឥទ្ធិពល ដ៏សំខាន់ចំពោះសេដ្ឋកិច្ចសកលជាមិនខាន ។ ព្រមពេលជាមួយគ្នានេះ ចិនបានចាត់ទុក “ការអភិវឌ្ឍរបស់ចិនជំរុញ ការអភិវឌ្ឍពិភពលោក និងផ្តល់កាលានុវត្តភាពចិន ដល់ទូទាំងពិភពលោក” ជាទស្សនៈមូលដ្ឋាន សម្រាប់ធ្វើអន្តរកម្ម ជាមួយពិភពលោក ។ នេះក៏បានសម្រេច ថែមមួយកម្រិតទៀតថា ការអភិវឌ្ឍ ប្រកបដោយគុណភាព ខ្ពស់របស់ចិនមុខជា នឹងជះឥទ្ធិពលយ៉ាង ស៊ីជម្រៅចំពោះសេដ្ឋកិច្ចពិភពលោក ជាក់ជាមិនខាន ។

ក្នុងដំណាក់កាល ជាគន្លឹះ ដែលកំណើនសេដ្ឋកិច្ចពិភពលោក មានកម្លាំង ទន់ខ្សោយ ក្នុងរយៈពេលជាយូរ វិវាទខាងសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម សកលកាន់តែខ្លាំងក្លា និងការប៉ះទង្គិច បានកើតមានជាបន្តបន្ទាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់សេដ្ឋកិច្ចចិនបានផ្តល់ក្តីសង្ឃឹម ដល់កំណើនសេដ្ឋកិច្ចពិភពលោក ៕

To Top