ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពីការធ្វើ Calibration ឧបករណ៍រតេស្តសម្ភារ-បរិក្ខារអគ្គិសនី ចំនួន3គ្រឿង របស់អង្គភាពបរិធាន នៃនាយកដ្ឋានអាជីវកម្មចែកចាយ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា​ នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការធ្វើ Calibration ឧបករណ៍រតេស្តសម្ភារ-បរិក្ខារអគ្គិសនី ចំនួន 03 គ្រឿង របស់អង្គភាពបរិធាន នៃនាយកដ្ឋានអាជីវកម្ម ចែកចាយ (ក្រៅផែនការឆ្នាំ) ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែសីហា ​បានឱ្យដឹងថា អគ្គិសនីកម្ពុជា​ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី03 ខែកញ្ញា ឆ្នាំ2024 វេលាម៉ោង 11:00 នាទី ។

ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅ នៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើ វេលាម៉ោង 15:10 នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទង ជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕

To Top