ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីឥណ្ឌាមួយរូប កំពុងប្រជែងជាមួយមហាសេដ្ឋីអាមេរិក Elon Musk ដើម្បីផលិតរថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យ

RT News

បរទេស៖ មហាសេដ្ឋីឥណ្ឌា លោក Bhavish Aggarwal ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ Ola ដែលជាក្រុមហ៊ុនធ្វើដំណើរឯកជន ធំមួយក្នុងប្រទេសអាស៊ីខាងត្បូង បានប្តេជ្ញានឹងផលិតរថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យ (EVs) ទៅកាន់សកលលោកខាងត្បូង។ ដោយផ្តោតលើស្ថាបនិក Tesla លោក Elon Musk លោក Aggarwal បានអះអាងថា ខណៈពេលដែលក្រុមហ៊ុនដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកមួយនេះ ផលិតរថយន្តសម្រាប់អ្នកមាន, ក្រុមហ៊ុន Ola ក៏មានទស្សនវិស័យរបស់ខ្លួន សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Aggarwal បានសង្កត់ធ្ងន់ថា បេសកកម្មរបស់ក្រុមហ៊ុនគឺ ដាក់ប្រទេសឥណ្ឌាជាមជ្ឈមណ្ឌល EV សកល ហើយថា “Tesla គឺសម្រាប់លោកខាងលិច ចំណែក Ola គឺសម្រាប់នៅអ្នកដែលនៅសេសសល់”។ លោក Aggarwal បាននិយាយនៅក្នុងព្រឹត្តិការណ៍ អាជីវកម្មមួយក្នុងទីក្រុង New Delhi ដោយកត់សម្គាល់ថា អគារសម្រាប់ប្រទេសឥណ្ឌាហើយបន្ទាប់មក គឺការពង្រីកទៅសាកលលោកភាគខាងត្បូង ដែលគឺជាយុទ្ធសាស្រ្តសម្រាប់ការ បណ្តាក់ទុនរបស់ក្រុមហ៊ុន Ola Electric របស់ក្រុមហ៊ុនលោក។

ក្រុមហ៊ុន Ola Electric គឺជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីដ៏ធំមួយ ប៉ុន្តែក៏មានជំនាញក្នុងការផលិតគ្រឿងបន្លាស់ EV រួមទាំងថ្មផងដែរ។ ក្រុមហ៊ុននេះបានចាប់ផ្តើមទីផ្សារភាគហ៊ុន របស់ខ្លួននៅដើមខែនេះ ជាមួយនឹងភាគហ៊ុនកើនឡើងជិត 82% ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ដែលនាំមកនូវមូលធនប័ត្រទីផ្សារ របស់ខ្លួនដល់ទៅជាង ៧ ពាន់លានដុល្លារ និងធ្វើឱ្យក្រុមហ៊ុននេះក្លាយជា IPO ដែលទទួលបានជោគជ័យបំផុត នៅក្នុងប្រទេសឥណ្ឌា។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាជាញឹកញាប់បានប្រៀបធៀប មហាសេដ្ឋី Aggarwal ដែលមានទ្រព្យសម្បត្តិប្រហែល ១,៤ ពាន់លានដុល្លារទៅនឹងបុរស មានបំផុតរបស់ពិភពលោកគឺ លោក Musk ដែលមានទ្រព្យសម្បត្តិប្រហែល ២២៨ ពាន់លានដុល្លារ។ នេះភាគច្រើនដោយសារតែ ក្រុមហ៊ុន Ola ដែលបានចូលប្រឡូកក្នុងវិស័យដំបូង ជាមួយនឹងសេវាកម្មរថយន្តឯកជនរបស់ខ្លួន បានបោះជំហានយ៉ាងធំនៅក្នុងវិស័យ EV និងសិប្បនិម្មិត (AI) ។ ថ្មីៗនេះ ក្រុមហ៊ុនរបស់លោក Aggarwal បានបើកដំណើរការ Krutrim ដែលជាក្រុមហ៊ុនគំរូភាសាដ៏ធំ AI ។ ចំណែកលោក Elon Musk កាន់កាប់ Grok ដែលជា chatbot ដំណើរការដោយ AI ដែលត្រូវជាផ្នែកមួយនៃកញ្ចប់ ‘Premium’ នៅលើវេទិកា X (អតីត Twitter) របស់គាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top