ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ព្រមាន​ថា ការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លានៅលីបង់ មិនមែនជាចុងបញ្ចប់នៃរឿងនោះទេ

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានក្រុមហេសបូឡា និងអ៊ីរ៉ង់ថា ការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លានៅព្រឹកថ្ងៃអាទិត្យនៅលីបង់គឺ “មិនមែនជាចុងបញ្ចប់នៃរឿងនោះទេ” ។

ថ្លែងទៅកាន់គណៈរដ្ឋមន្ត្រី លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការវាយប្រហារនេះ “បានបំផ្លាញគ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លីរាប់ពាន់គ្រាប់ ដែលមានបំណងវាយប្រហារប្រជាពលរដ្ឋ និងកងកម្លាំងរបស់យើង នៅក្នុងតំបន់កាលីឡេ” ។

លោកក៏បានអះអាងដែរថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានស្ទាក់ចាប់យន្តហោះដ្រូនទាំងអស់ ដែលបាញ់ដោយក្រុមហេសបូឡា សំដៅលើតំបន់យុទ្ធសាស្ត្រក្បែរទីក្រុង Tel Aviv រួមទាំងទីស្នាក់ការកណ្តាល Mossad នេះបើយោងតាមទូរទស្សន៍ Kan TV របស់រដ្ឋអ៊ីស្រាអែល។

អ្នកនាំពាក្យ IDF លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មុនពេលថ្ងៃរះ យន្តហោះចម្បាំងអ៊ីស្រាអែល ប្រមាណ ១០០គ្រឿងបានទម្លាក់គ្រាប់បែកលើ “កាំជ្រួចប្រដាប់អាវុធរាប់រយដើម និងធុងបាញ់កាំជ្រួចរាប់ពាន់គ្រាប់ ដែលភាគច្រើនសំដៅទៅលើភាគខាងជើងអ៊ីស្រាអែល” ។

លោក Hagari បានពណ៌នាប្រតិបត្តិការនេះថាជា “ការវាយប្រហារទុកជាមុន” ដែលមានបំណងបន្សាបការគំរាមកំហែងដ៏ទូលំទូលាយ។  លោកបានកត់សម្គាល់ថា គ្រាប់រ៉ុក្កែត និងដ្រូនភាគច្រើនដែលបាញ់ដោយក្រុមហេសបូឡា ត្រូវបានស្ទាក់ចាប់៕

ប្រែសម្រួល៖ ឈូក បូរ៉ា

To Top