ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសចិននឹងនាំមកនូវ “ភាពបៃតង ” កាន់តែច្រើន ដល់ការអភិវឌ្ឍពិភពលោក និងផ្តល់ផែនការចិន កាន់តែច្រើនដល់អភិបាល កិច្ចប្រព័ន្ធអេកូឡូស៊ីសកល

ប៉ុន្មានថ្ងៃកន្លែងទៅនេះ ដំរីអាស៊ីដែលរស់នៅនៅតំបន់ Xishuangbanna ខេត្តយូណាន នៃប្រទេសចិន បានចេញដើរលេងជាក្រុម ។ ក្រោមកិច្ចការពារ ពីប៉ូលីស និង អ្នកតាមដានត្រួតពិនិត្យ តំបន់នោះ ដំរីចំនួន៤២ក្បាលបានដើរបណ្ដើរលេងបណ្ដើរ ចុងក្រោយក៏បានត្រឡប់ ទៅតំបន់អភិរក្សវិញ ។ រឿងរ៉ាវ របស់ក្រុមដំរី ដែលបានត្រឡប់ទៅវិញ ដោយសុវត្ថិភាពម្តងហើយម្តងទៀត ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញ អ៊ីនធឺណែតមានការ ចាប់អារម្មណ៍ និង ពិភាក្សាយ៉ាងក្ដៅគគុក ។ លោក Xiong Zhaoyong អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងអភិរក្សដំរីអាស៊ី នៃតំបន់Xishuangbanna បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិត ខំប្រឹងប្រែង ពីភាគីជាច្រើន នៅតំបន់នោះ មនុស្សនិងដំរីបានរស់នៅ ដោយសុខដុមរមនា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនបានអភិរក្សដំរី អាស៊ីដោយស្ម័គ្រចិត្ត ។

នេះជាការឆ្លុះបញ្ចាំងមួយ នៃការអភិរក្ស អេកូឡូស៊ីរបស់ប្រទេសចិន ។ នៅប្រទេសចិន គំនិតអភិរក្សអេកូឡូស៊ី បានជ្រាបចូលទៅក្នុងក្រអៅដួងចិត្ត របស់ប្រជាជន រួចទៅហើយ ។ កិច្ចប្រជុំលើកទីបី នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅពេលថ្មីៗ កន្លងទៅនេះបានធ្វើការចាត់ចែង រៀបចំ ជាពិសេសអំពីកំណែ ទម្រង់ប្រព័ន្ធច្បាប់អរិយធម៌អេកូឡូស៊ីឱ្យស៊ីជម្រៅ ដាក់ចេញនូវប្រព័ន្ធអភិបាលកិច្ច បរិស្ថានអេកូឡូស៊ី ដ៏ល្អពេញលេញ និងពង្រឹងយន្តការសម្របសម្រួលការងារអភិរក្សជីវចម្រុះ ។ តាមពិតទៅ ការអភិរក្សបរិស្ថានអេកូឡូស៊ី គឺជាការការពារ សមត្ថភាពផលិតកម្ម ការកែលម្អបរិស្ថានអេកូឡូស៊ីគឺ ជាការអភិវឌ្ឍសមត្ថភាពផលិតកម្ម ។

ការអភិវឌ្ឍបៃតង ជាមូលដ្ឋាននៃការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់របស់ប្រទេសចិន ។ កិច្ចប្រជុំលើកទីបី នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ បានលើកឡើងថា នឹងធ្វើឱ្យយន្តការអភិវឌ្ឍន៍បៃតង និង កាបូនទាបមានសុក្រឹតភាព នៅចុងខែកក្កដា ប្រទេសចិន បានបោះពុម្ពផ្សាយ «សេចកី្តណែនាំស្តីពីការពន្លឿនបរិវត្តកម្មបៃតង គ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម » ដែលបានធ្វើការ ចាត់ចែងរៀប ចំជាប្រព័ន្ធ ចំពោះការធ្វើបរិវត្តកម្មបៃតងដោយ គ្រប់ជ្រុងជ្រោយជាលើកដំបូង ។ ក្រោមការជំរុញដោយឯកភាព របស់គោលនយោបាយមួយចំនួន ប្រទេសចិនមានភាពរស់រវើក យ៉ាងពេញលេញ ។

នៅក្រុមហ៊ុនសាជីវកម្មប្រេងឥន្ធនៈនិង ឧស្ម័នជាតិចិនប្រចាំនៅខេត្តយូណានដែលស្ថិតនៅក្រុងKunming ឆ្លងតាមរយៈការងារជិត២០ដំណាក់ កាលដូចជាការច្រោះចោលប្រេង ជីវគីមីសាស្រ្តនិងចម្រាញ់ជាដើម ទឹកសំណល់ចំនួនប្រហែល៨០ភាគរយ អាចត្រូវប្រើប្រាស់ជាថ្មីឡើងវិញ ។ “មិនឱ្យប្រេងកខ្វក់មួយតំណក់ធ្លាក់ លើដី មិនឱ្យឧស្ម័នបំពុលលើស ពីស្តង់ដារបញ្ចេញមកក្រៅ មិនឱ្យទឹកសំណល់លើសពីស្តង់ដារ មួយតំណក់ហូរចូលក្នុងទន្លេ” នេះជាការបង្ហាញជាក់ស្តែង នៃការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ។

ការបង្កើតខ្សែសង្វាក់ឧស្សាហកម្ម ថាមពលថ្មីធំបំផុតនិងពេញលេញបំផុតនៅលើពិភពលោក នៅ២០២៣ បរិមាណចំណាយថាមពល នៃតម្លៃផលិតផល ក្នុងស្រុកសរុប គិតជាឯកតានិងការបញ្ចេញកាបូន បានកាត់បន្ថយចំនួន២៦ភាគរយ និង៣៥ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀប នឹងឆ្នាំ២០១២ ។ល។ ប្រទេសចិនបានក្លាយជាកម្លាំងចលករដ៏សំខាន់ នៃការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយ របស់ពិភពលោកទាំងមូល ។យោងតាមរបាយការណ៍របស់ការិយាល័យថាមពលអន្តរជាតិ នៅឆ្នាំ២០២៣ ក្នុងសមត្ថភាពផ្ទុកថាមពលអាចកកើតឡើងវិញនៅទូទាំងពិភពលោក ការរួមចំណែក របស់ចិនបានលើសពី ៥០ភាគរយ ។ ឥស្សរជនវិភាគអន្តរជាតិសម្គាល់ឃើញថា ប្រទេសចិនបានខិតខំប្រឹងប្រែងជំរុញ ភាពស៊ីសង្វាក់គ្នា រវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សអេកូឡូស៊ី ដែលមានតម្លៃសម្រាប់ប្រទេសដទៃទៀតយកទៅសិក្សារៀនសូត្រ ។

“ភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់” ។ រឿងរ៉ាវនីមួយៗ បានបង្ហាញថា អ្វីដែលប្រទេសចិន ស្វែងរក គឺការធ្វើទំនើបកម្មដែលមនុស្សនិង ធម្មជាតិរួមរស់ជាមួយគ្នា ដោយសុខដុមរមនា ។ ក្នុងដំណើរនេះ “សន្ទស្សន៍អេកូឡូស៊ី” របស់ភ្នំបៃតងទឹកស្អាត និង “សន្ទស្សន៍សុភមង្គល” របស់ជីវភាព រស់នៅ របស់ប្រជាជន ត្រូវបានលើកកម្ពស់ក្នុងពេលដំណាលគ្នា ។ នៅពេលអនាគត ប្រទេសចិននឹងនាំមកនូវ “ភាពបៃតង” កាន់តែច្រើនដល់ការអភិវឌ្ឍ ពិភពលោក និងផ្តល់ផែនការចិន កាន់តែច្រើនដល់អភិបាល កិច្ចប្រព័ន្ធអេកូឡូស៊ីសកល ៕

To Top