សៀវភៅស ស្តីពី«បរិវត្តកម្មថាមពល របស់ប្រទេសចិន» ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានចែងថា ប្រទេសចិន បានអនុវត្តយ៉ាងសកម្មនូវទស្សនៈ អភិវឌ្ឍន៍បៃតង ដោយធ្វើកិច្ចសហប្រតិបត្តិការ ផ្នែកថាមពលអន្តរជាតិយ៉ាង ទូលំទូលាយ ដែលបានក្លាយទៅជាក្បាលម៉ាស៊ីន សម្រាប់ជំរុញ បរិវត្តកម្មថាមពលសកល ។
សៀវភៅសនេះ បានឱ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១៣ មកអត្រាដំឡើងម៉ាស៊ីន ថាមពលកកើតឡើងវិញ របស់ប្រទេសចិន ត្រូវជាង៤០% របស់ពិភពលោក ។ ផ្អែកលើការច្នៃប្រឌិតថ្មី ខាងបច្ចេកទេស ប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ ផ្គត់ផ្គង់យ៉ាងល្អការ ប្រកួតប្រជែង នៃទីផ្សារដ៏ពេញលេញ និងឧត្តមភាពខាងទីផ្សារ ដែលមានទ្រង់ទ្រាយធំប្រទេសចិន សម្រេចបាននូវការអភិវឌ្ឍយ៉ាងលឿន ផ្នែកឧស្សាហកម្ម ថាមពលស្អាត ដែលធ្វើឱ្យការផ្គត់ផ្គង់ ថាមពលសកលមានភាព កាន់តែសម្បូរបែប ដែលជាការ រួមចំណែកសម្រាប់ការឆ្លើយតប នឹងការប្រែប្រួល អាកាសធាតុ របស់គ្រប់ប្រទេសលើពិភពលោក និងបង្កើនសុភមង្គលរបស់មនុស្សជាតិ ។ បរិក្ខាប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដែលផលិតដោយ ប្រទេសចិនបានបង្កលក្ខណសម្បត្តិ ឱ្យប្រទេសកាន់តែច្រើនឡើងៗអាចប្រើប្រាស់ ថាមពលកកើតឡើងវិញ ដើម្បីបង្កើតផលប្រយោជន៍ខាងសេដ្ឋកិច្ច ៕