ព័ត៌មានអន្តរជាតិ

ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយសៀវភៅសស្តីពី «បរិវត្តកម្មថាមពល នៃប្រទេសចិន»

ថ្ងៃទី ២៩ ខែសីហា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស ស្តីពី«បរិវត្តកម្មថាមពលនៃប្រទេសចិន»។

សៀវភៅសបានចែងថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ថាមពលចិន បានឈានចូលដំណាក់កាល អភិវឌ្ឍន៍ថ្មី ដែលប្រកប ដោយគុណភាពខ្ពស់ ។ ឆ្នាំ ២០១៤ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវយុទ្ធសាស្រ្តថ្មី ខាងសន្តិសុខ ថាមពល ស្តីពីការជំរុញការធ្វើបដិវត្តន៍ ខាងការប្រើប្រាស់ ថាមពល បដិវត្តន៍ខាងការផ្គត់ផ្គង់ថាមពល បដិវត្តន៍ខាងបច្ចេកវិទ្យាថាមពល បដិវត្តន៍ខាងប្រព័ន្ធថាមពល និងបង្កើនកិច្ច សហប្រតិបត្តិការ អន្តរជាតិ ដោយគ្រប់ជ្រុងជ្រោយ ។ ការធ្វើបរិវត្តកម្មថាមពល របស់ប្រទេសចិន បានរួមចំណែកដល់ការកសាង សហគមន៍ រួមវាសនារបស់មនុស្សជាតិ ។ ប្រទេសចិន បានធ្វើជាអ្នកជំរុញយ៉ាងសកម្ម នៃការធ្វើបរិវត្តកម្មថាមពលសកល ដើម្បីពួតដៃគ្នា ជាមួយគ្រប់ប្រទេសបង្កើត អនាគត ដែលមានថាមពល ប្រកបដោយនិរន្តរភាព ។

សៀវភៅសបានឱ្យដឹងទៀតថា ដល់ឆ្នាំ២០៣៥ ប្រទេសចិន នឹងសម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មសង្គមនិយម ទម្រង់នៃការផលិត និងប្រើប្រាស់ ថាមពលដោយភាពបៃតង នឹងត្រូវបានបង្កើតឡើង ។ នៅពាក់កណ្តាល សតវត្សរ៍នេះ ប្រទេសចិននឹង ក្លាយជាប្រទេសសង្គម និយមទំនើបដោយគ្រប់ជ្រុងជ្រោយ ប្រព័ន្ធថាមពលបែបថ្មីដែលបញ្ចេញកាបូនទាប មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ នឹងត្រូវបានកសាងរួចរាល់ទាំងស្រុង ប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពលនឹងឈានដល់ លំដាប់ពិភពលោក ៕

To Top