ព័ត៌មានអន្តរជាតិ

បទវិភាគ៖ “ភាពបៃតង” នៃថាមពលចិន ផ្តល់ផលប្រយោជន៍ ដល់ពិភពលោក

ពេលថ្មីៗចុងក្រោយនេះ នាវាដឹកជញ្ជូនរថយន្ត ថាមពលថ្មីរបស់ចិនមួយគ្រឿង បានបើកវិលត្រឡប់មកវិញ ពីប្រទេសអាល្លឺម៉ង់ ។ នៅពេលមុននេះ នាវានេះបានដឹកជញ្ជូន រថយន្តថាមពលថ្មី ចំនួនរាប់ពាន់គ្រឿងទៅកាន់អេស្ប៉ាញ អង់គ្លេស ហូឡង់ និងអាល្លឺម៉ង់ជាដើម ដើម្បីបំពេញតម្រូវការ កាន់តែធំនៃទីផ្សារក្នុងតំបន់ ។ សហគ្រាសផលិត រថយន្តពាក់ព័ន្ធរបស់ចិន បានថ្លែងថា នៅរយៈពេលបីឆ្នាំខាងមុខនេះ ពួកគេនឹងរៀបចំចាត់ចែង នាវាដូចនេះប្រហែល៦ ឬ៧គ្រឿង ដើម្បីជួយប្រទេសចិន នាំចេញផលិតផលបៃតង កាន់តែច្រើនឡើងៗ ទៅកាន់បរទេស ក្នុងន័យជំរុញការអភិវឌ្ឍ ឧស្សាហកម្មថាមពលថ្មីក្នុងតំបន់ ។

នេះជាការឆ្លុះបញ្ចាំងមួយនៃការដែលផលិតភាពប្រកបដោយគុណភាពល្អរបស់ចិនមានអំណោយផលដល់ពិភពលោក ។ កាលពីថ្ងៃទី២៩ខែសីហា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅស ស្តីពី«ការធ្វើបរិវត្តកម្ម ថាមពលរបស់ប្រទេសចិន» ដែលបង្ហាញពីសមិទ្ធផល នៃការធ្វើបរិវត្តកម្ម ថាមពលរបស់ប្រទេសចិន ក្នុងរយៈពេលជិត១០ឆ្នាំកន្លង ទៅនេះ ព្រមទាំងការរួមចំណែក ដ៏សំខាន់របស់ចិនក្នុងការអភិវឌ្ឍបៃតង សកលនិងការរួមគ្នាកសាងពិភពលោក ដ៏ស្រស់ស្អាតនិងល្អបវរ ។
ក្នុងនាមជាប្រទេសផលិតនិងប្រើប្រាស់ ថាមពលដ៏ធំបំផុតលើពិភពលោក ចិនបានអនុវត្តតាមទស្សនៈ ស្តីពីការអភិវឌ្ឍបៃតងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍ ថាមពលស្អាត ឱ្យចូលក្នុងគន្លងល្បឿនលឿន ។ ឧទាហរណ៍ដូចជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្នុងចំណោមបរិមាណ កំណើន នៃការប្រើប្រាស់អគ្គិសនីក្នុង សង្គមទាំងមូលរបស់ចិន មានចំនួនលើសពីពាក់កណ្តាល គឺដំណើរការដោយកម្លាំងអគ្គិសនី ដោយថាមពលស្អាតថ្មី ហើយសមត្ថភាពផ្ទុកថាមពល ដែលអាចកើតឡើងវិញ ប្រចាំឆ្នាំមានសមាមាត្រលើសពី ៤០ភាគរយលើទូទាំងពិភពលោក ។ល។ការិយាល័យថាមពល អន្តរជាតិបានលើកឡើង ក្នុងរបាយការណ៍ 《ថាមពល ដែលអាចកើតឡើងវិញឆ្នាំ២០២៣》 ថា ចិនជាអ្នកឈានមុខគេក្នុងវិស័យ ថាមពលដែលអាចកើតឡើងវិញលើទូទាំងពិភពលោក ហើយក៏ជាកម្លាំងចលករដ៏សំខាន់នៃកំណើន យ៉ាងឆាប់រហ័សនិងទ្រង់ទ្រាយធំ នៃថាមពលដែលអាចកើតឡើងវិញ លើទូទាំងពិភពលោកផងដែរ ។

បច្ចុប្បន្ននេះ ចិនជាទីផ្សារថាមពលដែលអាចកើតឡើងវិញ និងប្រទេសផលិតគ្រឿង បរិក្ខារដ៏ធំបំផុតលើទូទាំងពិភពលោក ដោយបានផលិតផលិតផល ថាមពលថ្មីប្រកបដោយគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និង តម្លៃសមរម្យ ដែលបានផ្តល់ជម្រើស កាន់តែច្រើនដល់អ្នកប្រើប្រាស់សកល ក៏ដូចជាបន្ធូរបន្ថយកម្លាំងសម្ពាធ នៃអតិផរណាសកលផងដែរ ។ តាមស្ថិតិបង្ហាញឱ្យដឹងថា ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២៣ សមាមាត្រនៃការប្រើប្រាស់ ថាមពលមិនមែនហ្វូស៊ីសសកលបានលើកកម្ពស់ពី១៣,៦ភាគរយដល់១៨,៥ភាគរយ ក្នុងនោះ អត្រារួមចំណែករបស់ចិនគឺ៤៥,២ភាគរយ ។ ថ្លៃដើមនៃការ ប្រើប្រាស់អគ្គិសនីជាមធ្យមនៃគម្រោងប្រើប្រាស់អគ្គិសនីដើរដោយកម្លាំងខ្យល់និងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV សកលបានធ្លាក់ ចុះលើសពី៦០ភាគរយនិង៨០ភាគរយដោយឡែកពីគ្នា ក្នុងនោះ ភាគច្រើនគឺជាការរួមចំណែករបស់ចិន ។

អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ដ៏ធំបំផុតលើពិភពលោក ចិនមិនត្រឹមតែបានសន្យាថា នឹងចំណាយរយៈពេលដ៏ខ្លីបំផុត លើទូទាំងពិភពលោកដើម្បីសម្រេច បានពីការកាត់បន្ថយ ការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុច កំពូលដល់ការសម្រេចអព្យាក្រឹត ភាពកាបូនប៉ុណ្ណោះទេ ថែមទាំង ក៏បានផ្តល់ជំនួយដល់ការ កាត់បន្ថយការបញ្ចេញកាបូននៃពិភពលោក និងជំរុញការអភិវឌ្ឍជានិរន្តរភាព នៃថាមពលសកលជាបន្តបន្ទាប់ផងដែរ ។ តាមស្ថិតិឱ្យដឹងថា នៅឆ្នាំ២០២៣ ផលិតផលថាមពលប្រព័ន្ធ PV ដែលផ្សាយអគ្គិសនីដោយកម្លាំងខ្យល់ ដែលនាំចេញដោយចិនបានជួយប្រទេសផ្សេងទៀត កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច ប្រហែល៨១០លានតោន ។ មានការវិភាគលើកឡើងថាចិនបានក្លាយជា “យុថ្កាសម្រាប់លំនឹងនាវាក្នុងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុសកល ។
ហេតុអ្វីបានជាចិន “អាចធ្វើបាន”? នេះគឺមិនអាចឃ្លាត ពីការជំរុញនៃកត្តាជាច្រើន ។ ដោយសារទទួលផលប្រយោជន៍ ពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាបន្តបន្ទាប់ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ ការប្រកួតប្រជែងទីផ្សារដ៏ល្អប្រសើរ និងទីផ្សារទ្រង់ទ្រាយធំធេង ស្របពេលដែលពន្លឿនការអភិវឌ្ឍថាមពលថ្មីរបស់ខ្លួន ចិនបានជំរុញយ៉ាងប្រាកដប្រជា នូវការធ្វើបរិវត្តកម្មថាមពលពិភពលោក ។
ចិនបានបញ្ជាក់តាមរយៈការពិត នៃការអភិវឌ្ឍរបស់ខ្លួនថា ពិភពលោកគឺ ត្រូវការពួតដៃគ្នាជំរុញការ ធ្វើបរិវត្តកម្មបៃតង តែមិនមែនរបាំងបៃតងនោះទេ ។ អាចប៉ាន់ប្រមាណថា ក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ របស់ចិន ភាពបៃតង នៃថាមពលនឹងកើនឡើងជាបន្តបន្ទាប់ ដើម្បីបំពេញបន្ថែមកម្លាំងចលករចិន កាន់តែច្រើនក្នុងការអភិវឌ្ឍបៃតង សកលនិងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ ៕

To Top