ព័ត៌មានអន្តរជាតិ

IAEA នឹងបង្កើនជំនួយសុវត្ថិភាព នុយក្លេអ៊ែរដល់អ៊ុយក្រែន ខណៈសង្គ្រាមផ្ដោតលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល

Xinhua

វីយែន៖ ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថា ទីភ្នាក់ងារនេះនឹងបង្កើនជំនួយដល់អ៊ុយក្រែន ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ប្រទេស ដែលមានសារៈសំខាន់ ចំពោះសុវត្ថិភាពនៃរោងចក្រ ថាមពលនុយក្លេអ៊ែររបស់ខ្លួន (NPPs) ។

អគ្គនាយក IAEA លោក Rafael Grossi បានប្រកាសពីការផ្លាស់ប្តូរនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីបានជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងទីក្រុងគៀវ។

សកម្មភាពនេះបានធ្វើឡើងបន្ទាប់ពី “ការវាយប្រហារដោយកាំជ្រួចជាច្រើនគ្រាប់ ដែលបណ្តាលឱ្យមានការផ្តាច់ទំនាក់ទំនង ដោយផ្ទាល់នៃម៉ាស៊ីនរ៉េអាក់ទ័រ ថាមពលនុយក្លេអ៊ែរជាច្រើន ឬនាំឱ្យមានអស្ថិរភាពដ៏គ្រោះថ្នាក់នៃបណ្តាញជាតិ”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ នឹងបញ្ជូនក្រុមអ្នកជំនាញមួយក្រុម ទៅស្ថានីយរងអ៊ុយក្រែនដែលរងការខូចខាតមួយចំនួន “កន្លែងប្តូរអគ្គិសនីបង្កើតជាឆ្អឹងខ្នង នៃបណ្តាញអគ្គិសនី” និងវាយតម្លៃស្ថានភាពនៅទីនោះ។

លោក Grossi បានលើកឡើងថា “សុវត្ថិភាពនៃការដំណើរការរោងចក្រ ថាមពលនុយក្លេអ៊ែរគឺពឹងផ្អែកលើការតភ្ជាប់ ដែលមានស្ថេរភាព និងអាចទុកចិត្តបានទៅនឹងបណ្តាញអគ្គិសនី ស្ថានភាពកាន់តែងាយរងគ្រោះ និងអាចមានគ្រោះថ្នាក់សូម្បីតែក្នុងរឿងនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top