ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលប៉េកាំង នៃវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការ ចិន-អាហ្វ្រិក ឆ្នាំ២០២៤ ប្រារព្ធឡើងនៅក្រុងប៉រកាំង លោក Xi Jinping ថ្លែងសុន្ទរកថា គន្លឹះនៅក្នុងពិធីបើក

ព្រឹកថ្ងៃទី៥ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បានចូលរួមពិធីបើកកិច្ចប្រជុំកំពូល ប៉េកាំង នៃវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបានថ្លែងសុន្ទរកថា គន្លឹះនៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិង អាហ្រ្វិក គួរតែពួតដៃគ្នាដើម្បីជំរុញ “ទំនើបកម្មចំនួន៦” ពោលគឺពួតដៃគ្នាជំរុញទំនើបកម្ម នៃភាពយុត្តិធម៌និង សមហេតុផល ទំនើបកម្មនៃការបើកចំហនិងឈ្នះ-ឈ្នះ ទំនើបកម្ម នៃការតម្កល់ប្រជាជនជាចម្បង ទំនើបកម្មនៃពិពិធកម្មនិងបរិយាបន្ន ទំនើបកម្មនៃភាពសុខដុមជាមួយបរិស្ថាន និងទំនើបកម្មនៃសន្តិភាព និងសន្តិសុខ ។

លោក Xi Jinping បានថ្លែងបន្តថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រទេសចិនមានឆន្ទៈ ធ្វើការជាមួយទ្វីបអាហ្រ្វិក ដើម្បីអនុវត្តសកម្មភាព នៃភាពជាដៃគូសំខាន់ៗ ចំនួន ១០ បូករួមទាំងការរៀនសូត្រ ពីអរិយធម៌ ទំនើបទៅវិញទៅមក ពាណិជ្ជកម្មនិងវិបុលភាព និងកិច្ចសហប្រតិបត្តិការ ខ្សែសង្វាក់ឧស្សាហកម្មជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង ។

លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីឈានចូលយុគសម័យថ្មីមក បងប្អូនជនជាតិអាហ្រ្វិក និងចិនបានចាប់ដៃគ្នាឆ្ពោះ ទៅមុខដោយផ្អែកលើទស្សនៈស្មោះត្រង់និងជិតស្និទ្ធ។ យើងតែងតែមានការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក ដោយបង្កើតជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិបែបថ្មី។

លោក Xi Jinping បានថ្លែងបន្តថា តាមរយៈការខិតខំប្រឹងប្រែង អស់រយៈពេលជិត ៧០ ឆ្នាំ បច្ចុប្បន្ន ទំនាក់ទំនងចិន-អាហ្រ្វិក ស្ថិតក្នុងដំណាក់ កាលល្អបំផុត ក្នុងប្រវត្តិសាស្ត្រ ។ សម្លឹងមើលទៅអនាគត ខ្ញុំស្នើឱ្យ លើកកម្ពស់ទំនាក់ទំនង ទ្វេភាគីរវាងចិន ជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ ដែលមានទំនាក់ទំនងការទូត ជាមួយចិន ឱ្យដល់ទំនាក់ទំនងជាយុទ្ធសាស្ត្រ ហើយលើកកម្ពស់ឋានៈទីតាំងរួម នៃទំនាក់ទំនងចិន-អាហ្រ្វិក ឱ្យទៅជាសហគមន៍ជោគវាសនា រួមរវាងចិននិងអាហ្រ្វិកក្នុងគ្រប់កាលាៈទេសៈក្នុងយុគសម័យថ្មី!

To Top