ព័ត៌មានអន្តរជាតិ

លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ ក្នុងឱកាសខួប៧០ឆ្នាំ នៃការបើកវគ្គបណ្តុះបណ្តាល កម្មាភិបាលជនជាតិ Xinjiang នៃសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន

ក្នុងឱកាសខួប៧០ឆ្នាំ នៃការបើកវគ្គបណ្តុះបណ្តាល កម្មាភិបាលជនជាតិ Xinjiang នៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំ សំខាន់ថា ការបើកថ្នាក់ Xinjiang នៃសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន គឺជាការសម្រេចចិត្តដ៏សំខាន់ របស់គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ។

ក្នុងរយៈពេល៧០ឆ្នាំ កន្លងមកនេះ ថ្នាក់ Xinjiang បានវិវឌ្ឍទៅមុខស្របទៅតាមការអភិវឌ្ឍបុព្វហេតុរបស់បក្សនិងរដ្ឋជានិច្ច ដែលឆ្លងកាត់ដំណើរ ដ៏អស្ចារ្យមួយ ហើយបានបណ្ដុះបណ្ដាល កម្មាភិបាលឆ្នើមជាច្រើនដែលមានចិត្តស្មោះត្រង់ចំពោះបក្ស មានមូលដ្ឋានទ្រឹស្តីដ៏រឹងមាំ យល់ច្បាស់និងបំពេញ ការងារនយោបាយយ៉ាងត្រឹមត្រូវ ព្រមទាំងមានការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងការកសាង ក្រុមកម្មាភិបាល របស់ភូមិភាគ Xinjiang ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ភូមិភាគ Xinjiang ក៏ដូចជាជំរុញស្ថិរភាព និងសន្តិសុខសង្គមជាយូរអង្វែងនៅភូមិភាគ Xinjiang ។

លោក Xi Jinping បានលើកឡើងថា ត្រូវធ្វើឱ្យមានសុក្រឹតភាព នូវនិម្មាបនកម្មការងារ ក្រោមការណែនាំ ការគាំទ្រនិងសហការគ្នា រវាងអាជ្ញាធរ មានសមត្ថកិច្ច នៃមជ្ឈិមបក្ស ភូមិភាគXinjiang និងសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីអនុវត្តជាក់ស្តែង នូវគោលនយោបាយគ្រប់វិស័យ ក៏ដូចជាបង្កើតលក្ខខណ្ឌល្អ និងផ្តល់ការធានាដ៏រឹងមាំសម្រាប់ការបើកថ្នាក់ Xinjiang នេះឱ្យបានល្អ៕
  


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top