ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កិច្ចប្រជុំកំពូល អង្គការសហប្រជាជាតិ ស្តីពីអនាគតនាំមក នូវឱកាសសម្រាប់អភិបាលកិច្ចសកល ក្នុងយុគសម័យថ្មី

នាពេលថ្មីៗកន្លងទៅនេះ លោក António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានចេញសេចក្តីអំពាវនាវ នៅក្នុងកិច្ចប្រជុំកំពូលអង្គការ សហប្រជាជាតិ ស្តីពីអនាគតដោយរំពឹងទុកថា បណ្តាប្រទេសនានា នឹងពង្រឹងសាមគ្គីភាព ដើម្បីរួមគ្នាឆ្លើយតបនឹងវិបត្តិ និងបញ្ហាប្រឈម ដែលកាន់តែមានសភាពធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ។ ហេតុអ្វីបានជាចាត់ទុក”អនាគត”ជាប្រធានបទ ? មូលហេតុផ្ទាល់គឺថា ភាពរង្គោះរង្គើ នៃពិភពលោកកាន់តែខ្លាំងឡើង ជាបន្តបន្ទាប់ ហើយហានិភ័យ ដែលមនុស្សជាតិ បាននិងកំពុងប្រឈមមុខគឺ មិនធ្លាប់មានកាលពីមុន ។ ព្រមពេលជាមួយគ្នានេះ បញ្ហាប្រឈម ដូចជាបម្រែបម្រួល អាកាសធាតុ សន្តិសុខស្បៀងអាហារ វិបត្តិជនភៀសខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជាដើមបានកើតមានជាបន្តបន្ទាប់ ។

អ្វីដែលទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ នៅថ្ងៃទីមួយ នៃកិច្ចប្រជុំកំពូលនេះ ភាគីនានាក៏បានអនុម័តលើ «កិច្ចព្រមព្រៀងអំពីអនាគត» ព្រមនិងឯកសារ ឧបសម័្ពន្ធចំនួនពីរច្បាប់ ពោលគឺ «កិច្ចព្រមព្រៀងឌីជីថលសកល»និង «សេចក្តីប្រកាសអំពីកូន ចៅជំនាន់ក្រោយ» តាមរយៈការពិគ្រោះពិភាក្សា ដែលមានខ្លឹមសារពាក់ព័ន្ធដល់វិស័យធំៗចំនួន ៥ ដូចជាការអភិវឌ្ឍជា និរន្តរភាពនិងការកៀរគរ ថវិកាសម្រាប់ការអភិវឌ្ឍ សន្តិភាពនិងសន្តិសុខ អន្តរជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបត្តិការ ឌីជីថល យុវជននិងកូនចៅជំនាន់ក្រោយ អភិបាលកិច្ចនិងនវានុវត្តន៍សកលជាដើម ។ កិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីការបេជ្ញាចិត្ត និងឆន្ទៈរបស់ភាគី នានាស្តីពីការធ្វើកំណែទម្រង់ ប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ ស្តារពហុភាគីនិយមឡើងវិញ និងឆ្លើយតបនឹងបញ្ហាប្រឈម ឱ្យបានកាន់តែល្អដែលត្រូវបានភាគីនានា ចាត់ទុកថាជាឯកសា ដែលមានសារសំខាន់ជានិមិត្តសញ្ញា សម្រាប់គ្រោងផែនការគោល ស្ដីពីការអភិវឌ្ឍរបស់ពិភពលោក នាពេលអនាគត ។

ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រទេសចិនបានផ្តល់ការគាំទ្រ យ៉ាងមុំតមាំ ចំពោះការបើកកិច្ចប្រជុំកំពូល ស្តីពីអនាគត ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ លោក Wang Yi តំណាងពិសេស របស់លោកប្រធានរដ្ឋចិន Xi Jinping និងជារដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងនូវគំនិតផ្តួចផ្តើម ៤ ចំណុចជុំវិញការកសាងអនាគតកាន់តែល្អ បវរដែលប្រកបដោយសន្តិភាព និងភាពសុខសាន្តត្រាណ វឌ្ឍនភាពនិងវិបុលភាព ក៏ដូចជាសមភាព និងយុត្តធម៌ដោយសង្កត់ធ្ងន់ថា ភាគីទាំងនានា គួរតែគាំពារប្រព័ន្ធអន្តរជាតិ ដែលតម្កល់ទុកអង្គការ សហប្រជាជាតិជាស្នូល គាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន ។ គំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែជាការធានាដ៏សំខាន់ សម្រាប់ការ សម្រេចបាននូវ «កិច្ចព្រមព្រៀងអំពីអនាគត»ប៉ុណ្ណោះទេ ថែមទាំងក៏ជា ចក្ខុវិស័យ និងគោលដៅដែលកិច្ចព្រមព្រៀង ស្វែងរកផងដែរ ដែលទទួល បានការគាំទ្រ យ៉ាងទូលំទូលាយពីសំណាក់ គ្រប់ភាគីទាំងអស់ ។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ទស្សនៈស្តីពីការកសាងសហគមន៍រួម វាសនារបស់មនុស្សជាតិ ដែលបានលើកឡើង ដោយប្រទេសចិន បានដក់ជាប់ក្នុងដួងចិត្ត របស់ប្រជាជនពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលត្រូវបានដាក់បញ្ចូលក្នុងឯកសារ របស់អង្គការសហប្រជាជាតិ ។ លោក António Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានវាយតម្លៃថា “ប្រទេសចិន បានក្លាយជាសសរទ្រូងដ៏សំខាន់ នៃពហុភាគីនិយម ចំណែកគោលបំណង របស់យើងស្តីពីការអនុវត្តពហុភាគី និយម គឺដើម្បីកសាងសហគមន៍រួម វាសនា របស់មនុស្សជាតិ” ។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា ប្រទេសចិនបានសង្កត់ធ្ងន់ ក្នុងពេលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលស្តីពីអនាគតថា ប្រឈមមុខនឹងស្ថានការណ៍ ពិភពលោកដែលកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង “ប្រទេសធំៗ ជាពិសេសគួរធ្វើជាគំរូ” គួរ”ធ្វើជា”ម៉ាស៊ីនជំរុញ” សាមគ្គីភាពសកលនិង ជា”យុថ្កា”សម្រាប់គាំពារសន្តិភាព អន្តរជាតិ ។ នេះមានសារសំខាន់ជាក់ស្តែងដ៏សំខាន់ ។

ប៉ុន្តែ តាមពិតទៅ ដើម្បីគាំពារ អនុត្តរភាពរបស់ខ្លួន ប្រទេសលោកខាងលិចមួយចំនួនតូចបាននិងកំពុងបង្កការបដិបក្ខជាក្រុម ជំរុញ”ការផ្តាច់ទំនាក់ទំនង និងផ្តាច់ខ្សែសង្វាក់” បំពានប្រព័ន្ធអន្តរជាតិ ដែលតម្កល់ទុកអង្គការសហប្រជាជាតិ ជាស្នូល រហូតដល់ការប៉ុនប៉ងធ្វើវិទ្ធង្សានា សណ្តាប់ធ្នាប់អន្តរជាតិ ក្រោយពីសង្គ្រាមលោកលើកទីពីរ ដែលខ្លួនចូលរួមបង្កើតនោះ ដែលធ្វើឱ្យភាពចលាចល នៃពិភពលោក កាន់តែខ្លាំងឡើងៗ ។ នេះក៏ជាមូលហេតុដ៏សំខាន់ ដែលប្រទេសជាច្រើន បានអំពាវនាវ ឱ្យស្តារពហុភាគីនិយមឡើងវិញ នៅក្នុងកិច្ចប្រជុំកំពូល ស្តីពីអនាគតផងដែរ ។
“សម្រេចបាន នូវការអភិវឌ្ឍជានិរន្តរភាព មិនបោះបង់ចោលប្រទេស ណាមួយនោះទេ មិថាបច្ចុប្បន្នឬក៏អនាគត ក៏វាគឺជាគោលដៅស្នូល នៃពហុភាគី និយមជារៀងរហូត ! ” នេះជាការសន្យាដែលធ្វើឡើងក្នុង«កិច្ចព្រមព្រៀងអំពីអនាគត» ដែលបង្ហាញឱ្យឃើញថា សហគមន៍អន្តរជាតិរំពឹងថា ពិភពលោកនឹងវិវឌ្ឍ ទៅកាន់ទិសដៅកាន់តែល្អប្រសើរ ។ ឱ្យតែភាគីនានាប្រកាន់ខ្ជាប់ នូវស្មារតីអនុវត្តកិច្ចព្រមព្រៀង យកសាមគ្គីភាពជំនួសភាពបែកបាក់គ្នា យកកិច្ចសហប្រតិបត្តិការ ជំនួសការបដិបក្ខ ហើយការកសាងពិភពលោកដែលមានភាព កាន់តែល្អប្រសើរក៏មិនមែនជា ក្តីសុបិននោះឡើយ ៕

To Top