ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ អះអាងថា ការវាយប្រហារលើ អ៊ីស្រាអែល គឺស្របច្បាប់ និងត្រឹមត្រូវបំផុត

Xinhua

តេអេរ៉ង់៖ មេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា ប្រតិបត្តិការយោធា នាពេលថ្មីៗនេះ របស់ប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល គឺពិតជាស្របច្បាប់ និងត្រឹមត្រូវទាំងស្រុង ។

លោក Khamenei បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថា ទៅកាន់អ្នកថ្វាយបង្គំមួយចំនួនធំ នៅឯការអធិស្ឋាន ថ្ងៃសុក្រប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈកំពុងអត្ថាធិប្បាយលើការវាយប្រហារដោយមីស៊ីល ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃអង្គារកន្លងទៅ។ 

លោកបានសង្កត់ធ្ងន់ថា សកម្មភាព របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ គឺជាការដាក់ទណ្ឌកម្មតិចតួចបំផុត សម្រាប់អ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹង “ឧក្រិដ្ឋកម្មដ៏គួរឱ្យភ្ញាក់ផ្អើល” ដែលប្រព្រឹត្តដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីខាងលិច ។

លោកបានបន្ថែមថា អ៊ីរ៉ង់នឹងមានភាពយ៉ាងម៉ឺងម៉ាត់ ក្លាហាន និងការសម្រេចចិត្ត ក្នុងការបំពេញ ទំនួលខុសត្រូវរបស់ខ្លួន ក្នុងន័យនេះ ដោយបន្ថែមថា “យើងនឹងមិនស្ទាក់ស្ទើរ និង ធ្វេសប្រហែស ឬប្រញាប់ប្រញាល់ ក្នុងការបំពេញ កាតព្វកិច្ចនេះឡើយ” ។

លោកបានបន្ដថា “អ្វីដែលសមហេតុផលបំផុត និងត្រឹមត្រូវនោះ នឹងត្រូវធ្វើនៅពេលវេលា (ត្រឹមត្រូវ) របស់ខ្លួន ដោយផ្អែកលើគំនិត របស់យោធា និងអ្នកធ្វើការសម្រេចចិត្តខាងនយោបាយ ដោយសារការងារនេះ ការវាយប្រហារដោយមីស៊ីល ត្រូវបានធ្វើ ហើយនឹងត្រូវធ្វើ នៅពេលអនាគត ប្រសិនបើចាំបាច់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top