ព័ត៌មានអន្តរជាតិ

ចិន អាស៊ាន បោះជំហានថ្មី​ ក្នុងការកសាងសហគមន៍ ជាមួយអនាគតរួមគ្នា

Xinhua

វៀងច័ន្ទន៍ ៖ ជាមួយនឹងជិតមួយភាគបួននៃចំនួនប្រជាជនពិភពលោក ប្រទេសចិន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) មានសក្តានុពលទីផ្សារយ៉ាងសម្បើម ដែលបម្រើជាអត្ថប្រយោជន៍ដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ចំពេលមានការស្ទុះងើបឡើងវិញ នៃសកលលោកដ៏យឺតយ៉ាវ។

ព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ នៅក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ត្រូវបានកត់សម្គាល់ដោយការប្រកាសរបស់នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៧ កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងការបញ្ចប់យ៉ាងសំខាន់នៃការចរចាកំណែ ៣.០ នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ។

សេចក្តីប្រកាសនេះត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវ សម្រាប់ការអភិវឌ្ឍន៍រួមគ្នានៃទីផ្សារខ្នាតធំ បង្ហាញពីឱកាសសហប្រតិបត្តិការ ក្នុងវិស័យដូចជាសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍បៃតង និងជំរុញការធ្វើសមាហរណកម្ម នៃសេដ្ឋកិច្ចអាស៊ីបូព៌ា។

ដូចដែលនាយករដ្ឋមន្ត្រីចិនបានមានប្រសាសន៍ថា ទំនាក់ទំនងចិន-អាស៊ាន បានអភិវឌ្ឍហួសពីវិសាលភាពទ្វេភាគី ជាមួយនឹងសារៈសំខាន់ដ៏ទូលំទូលាយ សម្រាប់អាស៊ី និងមានឥទ្ធិពលជាសកល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top