ព័ត៌មានអន្តរជាតិ

សកលវិទ្យាល័យ ពុទ្ធសាសនា របស់ថៃ កំពុងស៊ើប អង្កេតករណី ព្រះសង្ឃជាសមនសិស្ស ជាប់ពាក់ព័ន្ធទៅ នឹងគម្រោង បោកប្រាស់លុយ Ponzi

Bangkok Post

បរទេស៖ សាកលវិទ្យាល័យ Mahachulalongkornrajavidyalaya campus (MCUKK) ដែលជាសកលវិទ្យាល័យ សាធារណៈពុទ្ធសាសនា កំពុងស៊ើបអង្កេតថា តើព្រះសង្ឃជា សមនសិស្សមួយអង្គណា ដែលបានជាប់ពាក់ព័ន្ធ ទៅនឹងគម្រោង Ponzi ធ្វើបាបព្រះសង្ឃអង្គ ផ្សេងទៀត នៅភាគឦសានដែរឬទេ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថា ជនរងគ្រោះ ដែលភាគច្រើនជាព្រះសង្ឃ បានបាត់បង់ប្រាក់នៅក្នុងគម្រោង ពីរ៉ាមីតដែលគេស្គាល់ថាជា “Ban Share Nong Carrot”។

ក្រុមហ៊ុនបានលើកទឹកចិត្តអ្នកចូលរួមក្នុងការរើសសមាជិកថ្មីថែមទៀតដើម្បីចូលរួមក្នុងបណ្តាញដែលអះអាងថា នឹងធ្វើពាណិជ្ជកម្មភាគហ៊ុនរបស់ក្រុមហ៊ុន។ សមាជិកម្នាក់ៗត្រូវបានតម្រូវឱ្យវិនិយោគស្មើនឹងយ៉ាងហោចណាស់ ៣០០.០០០បាត។ គម្រោងនេះត្រូវបានគេចោទប្រកាន់ថា បានដំណើរការកម្មវិធីធ្វើសមាធិ នោះត្រូវបានគេចោទថា បានបញ្ឆោតព្រះសង្ឃឲ្យវិនិយោគ។

លោក Saktinan Srihabong នាយកការិយាល័យ សាកលវិទ្យាល័យ Mahachulalongkornrajavidyalaya បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា លោកមិនបានដឹង ពីពាក្យចចាមអារ៉ាមនេះទេ រហូតដល់វារីករាលដាល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

សាកលវិទ្យាល័យកំពុងស៊ើបអង្កេតថា តើព្រះសង្ឃមួយអង្គណា ក្នុងចំនោមព្រះសង្ឃបីអង្គ ដែលបានថតរូប នៅក្នុងពិធីជួបជុំមួយរបស់គម្រោងនោះ មានជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ដែរឬទេ។ ទោះជាយ៉ាងណា ព្រះសង្ឃកំពុងធ្វើដំណើរទៅសាសនានៅក្រៅខេត្ត ហើយមិនអាចពិភាក្សារឿងនេះបានទេ។

លោក Saktinan បានបន្ថែមថា មហាវិទ្យាល័យគ្រោង នឹងរៀបចំកម្មវិធីអប់រំពិសេស ដើម្បីបង្រៀនព្រះសង្ឃ ឱ្យចេះតាមបច្ចេកវិទ្យា និងជៀសវាងការបោកប្រាស់។

លោកបាននិយាយថា “ខ្ញុំគិតថា ប្រសិនបើវាជាការពិត ដែលព្រះសង្ឃយកអំណោយ ពីសាធារណជនទៅប្រើ ក្នុងគម្រោងវិនិយោគ វាជារឿងមិនសមរម្យខ្លាំងណាស់”។ ជាមួយគ្នានេះ លោក Supoj Damronglerdtrakun ប្រជាពលរដ្ឋក្នុងតំបន់ និងជាតំណាងជនរងគ្រោះ បានបង្ហាញភស្តុតាង គាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ។

ការរកឃើញ របស់គាត់បានបង្ហាញថា ការិយាល័យគម្រោង Ponzi ស្ថិតនៅរមណីយដ្ឋាន មួយក្នុងតំបន់ Tambon Sila ក្នុងស្រុក Muang នៃខេត្ត Khon Kaen ។ រមណីយដ្ឋាននេះ ត្រូវបានលក់ទៅឱ្យម្ចាស់ថ្មី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top