ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង សម្រេចបន្តអនុវត្តន៍នូវវិធាន ផលិតផលប្រេង រយៈពេល២ខែទៀត តែនឹងធ្វើការ កាត់បន្ថយ ពន្ធឲ្យនៅអត្រាទាប

Xinhua

សេអ៊ូល ៖ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តបន្តអនុវត្តន៍ នូវវិធានការដើម្បីគាំទ្រ ដល់ការផលិតផលប្រេងរយៈពេល០២ខែទៀត រហូតដល់ចុងខែធ្នូ ប៉ុន្តែជាមួយគ្នានេះដែរ នឹងធ្វើការបញ្ចុះ អត្រាការប្រាក់ឲ្យ នៅកម្រិតទាបតាមរយៈការកាត់បន្ថយពន្ធ ។

ក្រសួងខាងលើបានឲ្យដឹង ទៀតថា គិតចាប់ពីខែវិច្ឆិកាទៅ អត្រា នៃការកាត់បន្ថយពន្ធ សម្រាប់ប្រេងសាំងនឹង ត្រូវបានកែ សម្រួលមកនៅត្រឹម១៥ ភាគរយដែលពីមុនគឺ២០ភាគរយ និងប្រេងម៉ាស៊ូត និងឧស្ម័ន Butane ពី៣០ភាគរយ មកនៅត្រឹម២៣ភាគរយវិញ ។

ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមផ្តល់ការបន្ធូរ បន្ថយពន្ធប្រេងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីជួយដល់ពលរដ្ឋ ទប់ទល់នឹងការ ចំណាយ ខ្ពស់ក្នុងការរស់នៅ ។ ពួកគេត្រូវបានកំណត់ថា ជាបណ្តោះអាសន្ន ប៉ុន្តែត្រូវបានបង្កើន ឡើងជាច្រើនដង ដោយមានការកែប្រែជារឿយៗ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top