ព័ត៌មានអន្តរជាតិ

លោកXi Jinpingអញ្ជើញចូលរួម កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី១៦ និងថ្លែងសុន្ទរកថាគន្លឹះ

ថ្ងៃទី២៣ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី១៦ បានបើធ្វើនៅក្រុងKazan ប្រទេសរុស្ស៊ី ។ លោកភូទីន ប្រធានាធិបតីរុស្ស៊ី ធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំ ។ លោកXiJinpingប្រធានរដ្ឋចិន លោកLuiz Inacio Lula da Silvaប្រធានាធិបតីប្រេស៊ីល (ចូលរួម តាមអនឡាញ) លោកAbdel-Fattah al-Sisiប្រធានាធិបតីអេហ្ស៊ីប លោកAbiy Ahmedនាយករដ្ឋមន្ត្រីអេត្យូពី លោកNarendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា លោកMasoud Pezeshkianប្រធានាធិបតីអ៊ីរ៉ង់ លោកCyril Ramaphosaប្រធានាធិបតីអាហ្វ្រិកខាងត្បូងនិងលោកSheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ជាដើមបានអញ្ជើញចូលរួម ។

ជាបឋម លោកXi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្នុងក្របខ័ណ្ឌតូចជាបឋម ដើម្បីស្វាគមន៍សមាជិកថ្មី ចូលរួមគ្រួសារ BRICS និងអញ្ជើញប្រទេស ជាច្រើនទៀត ឱ្យចូលរួមជាប្រទេសដៃគូ BRICS ។ លោកXi Jinpingបានលើកឡើងថា ការពង្រីកចំនួនសមាជិក ជានិមិត្តសញ្ញាសំខាន់ ក្នុងការអភិវឌ្ឍ របស់BRICS និងជានិមិត្តសញ្ញា នៃបម្រែបម្រួលនិម្មាបនកម្មអន្តរជាតិ ។

បន្ទាប់មក លោកXi Jinpingបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនិងលើកមតិយោបល់សំខាន់ស្តីពីការអភិវឌ្ឍប្រទេសBRICSនៅពេលអនាគត ដោយបានលើកឡើងសំណើ៥ចំណុច គឺការកសាង “BRICSប្រកបដោយសន្តិភាព” “BRICSប្រកបដោយការច្នៃប្រឌិតថ្មី” “BRICSប្រកបដោយភាពបៃតង” “BRICSប្រកបដោយភាពយុត្តិធម៌”និង“BRICSប្រកបដោយវប្បធម៌មនុស្សជាតិ”។

ជាចុងក្រោយ លោកXi Jinping បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយរួមជាមួយរដ្ឋសមាជិកនានា BRICS ដើម្បីត្រួសត្រាយនិម្មាបនកម្មថ្មី នៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃ“កិច្ចសហប្រតិបត្តិការ BRICSធំ” រួមគ្នាជំរុញការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ ។
កិច្ចប្រជុំនេះបានចេញផ្សាយ «សេចក្តីប្រកាសKazan នៃកិច្ចប្រជុំកំពូលប្រទេសBRICS លើកទី១៦» ដោយប្រកាសបង្កើតប្រទេស ដៃគូBRICS៕

To Top