ក្នុងឱកាសកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ កិច្ចសន្ទនា រវាងប្រព័ន្ធសារព័ត៌មាន ប្រទេស BRICS ក្រុងKazan ដែលសហរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនទូរទស្សន៍និងវិទ្យុជាតិរុស្ស៊ី បានរៀបចំធ្វើដោយជោគជ័យ នៅថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ ក្រោមប្រធានបទ «ផ្លាស់ប្តូរនិង រៀនសូត្រទៅវិញទៅមក រួមជោគវាសនាតែមួយ » មន្ត្រីរដ្ឋាភិបាលនិង អ្នកទទួលខុសត្រូវ នៃស្ថាប័នសារព័ត៌មានសំខាន់ៗ នៃរដ្ឋសមាជិកប្រទេស BRICS បានផ្លាស់ប្តូរមតិយោបល់គ្នា យ៉ាងស៊ីជម្រៅអំពីខ្លឹមសារដូចជា ការពិពណ៌នាអំពីរឿងរ៉ាវ ទំនើបកម្មនៃប្រទេស BRICS ការផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោក ដោយគ្រប់ជ្រុងជ្រោយ សត្យានុម័ត និងយុត្តិធម៌ជាដើម ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាដោយលើកឡើងថា សង្ឃឹមដៃគូប្រព័ន្ធសារព័ត៌មានប្រទេស BRICS ផ្តោតលើទស្សនៈ “ប្រទេស BRICS ៥ ប្រការ” ពោលគឺ សន្តិភាព ច្នៃប្រឌិតថ្មី បៃតង យុត្តិធម៌ និងវប្បធម៌មនុស្សជាតិ ដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងកិច្ចប្រជុំកំពូល និងគំនិតឯកភាពសំខាន់ៗ របស់ថ្នាក់ដឹកនាំប្រទេស BRICS រួមគ្នា ប្រឆាំង “អនុត្តរភាពខាងការបញ្ចេញមតិ ” ជំរុញការអភិវឌ្ឍរួម និងការរួមបញ្ចូលគ្នា ខាងអរិយធម៌ ផ្សព្វផ្សាយពីគុណតម្លៃរួម ដើម្បីបង្ហាញពីផែនការគោលថ្មី នៃកិច្ចសហប្រតិបត្តិការនៃប្រទេស BRICS ៕